អ្នកចាត់ការទូទៅរបស់ក្រុម Chelsea ទាមទារឲ្យមានកម្មវិធីប្រកួតថ្ងៃសុក្រដើម្បីបង្កើនឱកាសនៅ Champions League

លោក Guus Hiddink អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានធ្វើការតវ៉ាជាមួយនឹងក្របខ័ណ្ឌ Premier League ដើម្បីឲ្យមានការរៀបចំកម្មវិធីប្រកួតនៅថ្ងៃសុក្រក្នុងកិច្ចខិតខំព្យាយាមបង្កើនឱកាសដល់ក្រុមលោកឲ្យទទួលជោគជ័យក្នុងការប្រកួតក្របខ័ណ្ឌ Champions League។
1
ក្រុមតោខៀវរបស់លោក Hiddink នឹងត្រូវជួបជាមួយនឹងក្រុមរបស់ Paris Saint-Germain ក្នុងទីក្រុងប៉ារីស នៅរាត្រីថ្ងៃស្អែកនេះ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយដ៏ស្វិតស្វាញមួយនៃជើងទីមួយ ក្រោយពីបានលេងការប្រកួតកាលពីថ្ងៃសៅរ៍ ដែលនៅពេលនោះពួកគេបានបំបាក់ក្រុម Newcastle United យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១។ គ្រូបង្វឹកជើងចាស់សញ្ជាតិហូឡង់រូបនេះ ជឿជាក់ថា ការលេងក្នុងកម្មវិធីប្រកួតលីករបស់ពួកគេនៅថ្ងៃសុក្រ នឹងផ្តល់ឲ្យនូវរយៈពេល២៤ម៉ោងបន្ថែមទៀតដ៏សំខាន់ដើម្បីត្រៀមសម្រាប់ការប្រកួតនៅក្រៅដីជាមួយនឹងក្រុមជើងខ្លាំងបែបនេះ។

វាក៏នឹងអនុញ្ញតឲ្យមានពេលវេលាសម្រាប់ការព្យាបាលរបួសងផដែរ ជាពិសេសក្នុងករណីដែលប្រធានក្រុម John Terry ដែលបានជួបបញ្ហាសាច់ដុំដ៏តូចមួយក្នុងការប្រកួតកាលពីថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Stamford Bridge។ Terry បានជួបការប៉ះទង្គិចគ្នាមួយជាមួយនឹងកីឡាករ Aleksandar Mitrovic របស់ក្រុម Newcastle ហើយនៅទីបំផុតរូបគេត្រូវបានប្តូរចេញ ក្រោយពីចូលលេងបានរយៈពេល៣៧នាទី។ លោក Hiddink បានឲ្យដឹងថា៖ «ការប្រកួតនៅពាក់កណ្តាលសប្តាហ៍នឹងត្រូវកើតឡើងនៅថ្ងៃអង្គារនេះ ហេតុនេះ យើងមានរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះដើម្បីត្រៀមលក្ខណៈ។ ក្រុមការពេលវេលាយ៉ាងហោចណាស់៣ថ្ងៃ ប៉ុន្តែ យើងមិនមានពេលបែបនោះឡើយ។ យើងនឹងរង់ចាំមើលលទ្ធផលពីការត្រួតពិនិត្យរបស់ Terry នៅថ្ងៃស្អែកនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia