Sturridge នាំឲ្យ Liverpool បំបាក់ក្រុម Aston Villa (មានវីដេអូ​ Highlight)

ក្រុម Liverpool បានបំបាក់ក្រុម Aston Villa យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ នៅកីឡដ្ឋាន Villa Park កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមបាតតារាងនៃក្របខ័ណ្ឌ Premier League មួយនេះ លិចលុងកាន់តែជ្រៅ។
1
ខ្សែប្រយុទ្ធ Daniel Sturridge បានបង្កើតការវិលត្រឡប់ដ៏រីករាយមួយក្នុងជម្រើសទាំង១១នាក់ដំបូងរបស់ក្រុមភ្ញៀវ ក្រោយពីការរងរបួសជាមួយនឹងការរកគ្រាប់បាល់ស៊ុតបញ្ចូលទីបើកឆាកនៅនាទី ទី១៦ដើម្បីជួយឲ្យក្រុម Liverpool ស្ថិតនៅផ្លូវឆ្ពោះទៅរកជ័យជម្នះ។ បន្ទាប់ក្រុម And Villa បានបង្ហាញពីភាពទន់ជ្រាយ ខណៈដែលពួកគេបានរងបរាជ័យក្នុងការប្រកួតលើទឹកដីខ្លួនឯងដ៏ធំបំផុតបើគិតចាប់តាំងពីបន្ទាប់យុគសម័យកាល Premier League ឆ្នាំ១៩៩២ ដើម្បីខិតកាន់តែកៀកឆ្ពោះទៅកាន់ការកាត់ចោល ក្រោយពីបានដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់សុវត្ថិភាពរហូតដល់ទៅ៨ពិន្ទុ។

ក្រុម Liverpool របស់លោក Jurgen Klopp បានបង្ហាញពីទម្រង់លេងយ៉ាងល្អដើម្បីកត់ត្រាជ័យជម្នះជាលើកទី១ក្នុងចំណោមការប្រកួត៦លើកចុងក្រោយរបស់ពួកគេ។ មានអ្នករកគ្រាប់បាល់បញ្ចូលទី៦គ្រាប់ផ្សេងគ្នា ខណៈដែល James Milner, Emre Can, Divock Origi, Nathaniel Clyne និង Kolo Toure សុទ្ធសឹងបានបន្ថែមទៅលើគ្រាប់បាល់របស់ Sturridge។ ទោះបីជាយ៉ាងណា ក្រុមម្ចាស់ផ្ទះបានបង្ហាញពីទម្រង់លេងដ៏អន់ដែលនាំឲ្យអ្នកគាំទ្ររាប់ពាន់នាក់ដើរចេញពីកីឡដ្ឋានក្នុងរយៈពេលតិចជាងកន្លះម៉ោង នៅពេលដែលគ្រាប់បាល់គ្រាប់បាល់ស៊ុតបញ្ចូលទី៤គ្រាប់ក្នុងរយៈពេល១៤នាទីក្នុងតង់ទី១បានធ្វើឲ្យក្រុម Liverpool ស្ថិតនៅលើផ្លូវឆ្ពោះទៅរកជ័យជម្នះដ៏ធំមួយ៕

ប្រភពព័ត៌មាន៖ Channel News Asia