(Video Highlight) Eriksen ជួយ​បន្ថែមក្តី​សង្ឃឹមនៃ​ការ​ប្រជែង​ពាន​របស់ Spurs

ខ្សែ​បម្រើ Christian Eriksen បាន​ធ្វើការ​អប​អរ​ថ្ងៃ​ខួប​កំណើត​គម្រប់អាយុ​២៤​ឆ្នាំ​របស់​គេ​ជា​មួយ​នឹង​គ្រាប់​បាល់​បញ្ចូល​ទីនៅ​ជិត​បញ្ចប់​ការ​ប្រកួត​១​គ្រាប់ ខណៈ​ដែលក្រុម Tottenham Hotspur បានកត់ត្រា​ជ័យ​ជម្នះក្នុងលទ្ធ​ផល ២-១ នៅ​លើ​ទឹក​ដី​ក្រុម​ជើង​ខ្លាំង Manchester City កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ដេញ​តាមពីក្រោយ​ក្រុម​កំពុង​នាំ​មុខនៅលើ​តារាង Premier League ត្រឹម​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​។

tottemhamខ្សែ​ប្រយុទ្ធ Harry Kane បាន​ជួយ​ឲ្យ Spurs មាន​គ្រាប់​បាល់​នាំ​មុខមុន​ជា​មួយនឹង​គ្រាប់​បាល់​ប៉េ​ណាល់​ទី​ដ៏​ចម្រូង​ចម្រាស់​នៅ​ដើម​តង់​ទី​២ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់​គ្លេស​រូប​នេះ​​បានកត់​ត្រា​គ្រាប់​បាល់​លើក​ទី​១៥​របស់​គេ​ក្នុង​ចំណោម​ការ​ប្រកួត​លីក​១៧​លើក​ចុង​ក្រោយ​។ ប៉ុន្តែ ក្រុម Man City ដែលមិន​ទាន់​បានផ្តួលក្រុម​កំពូល​តារាង​ទាំង​៦​នៅ​ឡើយ​នា​រដូវកាលនេះ បាន​រកគ្រាប់​បាល់​តាមស្មើ​វិញ​តាម​រយៈ​កីឡាករ​វ័យ​ក្មេង Kelechi Iheanacho​។ ទោះ​បី​ជា​យ៉ាង​ណា Man City ដែល​​បាន​រក​​បរា​ជ័យ​ក្នុង​ការ​ប្រកួត​លីក​នា​រដូវកាល​នេះ​ជា​លើក​ទី​១ ខណៈ​ដែល​​ប្រធានក្រុម Vincent Kompany ចូល​លេងក្នុង​ក្រុមនោះ បច្ចុប្បន្ន កំពុង​តែ​ដេញ​តាម​ពីក្រោយ​ក្រុម​កំពុងនាំ​មុខ Leicester City ៦​ពិន្ទុ ខណៈ​ដែល​ការ​​ទទួល​ជ័យ​ជម្នះ​​ក្នុង​លីក​ជា​លើក​ទី​៥​ជាប់​ៗ​គ្នា​របស់ក្រុម Tottenham បាន​បង្កើន​ក្តី​សង្ឃឹម​នៃ​ការ​​ឈ្នះ​ពាន​ជា​លើក​ទី​១​របស់ពួក​គេ​​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១​។ ការ​ទទួល​ជ័យ​ជម្នះក្នុងលទ្ធ​ផល ២-១ របស់ក្រុម Arsenal លើក្រុម Leicester នៅមុន​នេះ​បន្តិច​នា​ថ្ងៃដដែលនោះ បាន​បើក​ចំ​ហរ​ទ្វារ​សម្រាប់​ក្រុម​ទាំង​ពីរ​​ឲ្យ​ធ្វើការ​​ពង្រឹង​ការ​ប្រជែង​ដណ្តើម​ពាន​របស់​​ពួកគេ​។ ប៉ុន្តែ វា​ក៏មាន​ន័យ​ថា ការ​ដណ្តើម​បាន​​១​ពិន្ទុ​ដូច​គ្នា​នឹង​មិនមែន​ជា​រឿង​ដ៏​ខក​ចិត្ត​ឡើយ ហើយ​លទ្ធផល​នេះ​​ពិត​ជា​បង្កើត​ឲ្យមាន​ភាព​ស្វិត​ស្វាញ​នាពេល​ខាងមុខ​៕

ទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia