សម្តេច​ ហ៊ុន សែន បង្ហាញ​មូលហេតុ​ដែល​កម្ពុជា​មិនអាច​រៀបចំ​ការ​បោះឆ្នោតសម្រាប់ខ្មែរ​ក្រៅប្រទេស​

រដ្ឋកាលីហ្វ័រញ៉ា-សហរដ្ឋអាមេរិក៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កំពុងជួបជុំ​សំណេះសំណាល​ជាមួយ​សហគមន៍​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​នៅពេលនេះ​ នៅក្នុងក្រុង​Rancho Mirage នៃ​រដ្ឋ California។ នៅ​មុខ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៥០០​នាក់ សម្តេច​​ ហ៊ុន សែន បាន​រំឮកអំពី​មូលហេតុ​ដែល​កម្ពុជា​មិនទាន់អាច​រៀបចំ​ការបោះឆ្នោត​នៅ​ក្រៅប្រទេស​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។

«បោះឆ្នោតនៅស្រុក​យើង នៅគេថា​យើង​បន្លំ ចុះទម្រាំ​បោះឆ្នោត​នៅ​អាមេរិក នៅឆ្ងាយ»? នេះជាមូលហេតុមួយ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បានលើកឡើង មុន​នឹង​លោក​បន្ថែមថា បញ្ហា​ម៉ោង​ខុសគ្នា ក៏ជាបញ្ហា​មួយ​ទៀត​ដែរ។ សម្រាប់​សម្តេច ហ៊ុន សែន កម្ពុជាអាច​នឹង​ពិចារណា​អំពី​ការ​រៀបចំ​ការ​បោះឆ្នោត​ក្រៅប្រទេស​បាន ល្គឹក​វាជាការ​បោះឆ្នោត​ប្រធានាធិបតី ឬ​ជា​ការ​បោះឆ្នោត​ឯកត្តនាម។ ប៉ុន្តែ​ថា បើជា​ការ​បោះឆ្នោត​បែបសមាមាត្រ​ដូចសព្វថ្ងៃ គឺមិនអាច​រៀបចំ​ការ​បោះឆ្នោតក្រៅប្រទេស​បាន​ឡើយ។ 

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​