រុស្ស៊ី​៖ បុរស​ម្នាក់​ត្រូវបាន​សង្ស័យថា លេងល្បែង​ភ្នាល់​ដាក់​កូនស្រី ហើយ​ចាញ់​

​កាលពី​ចុងឆ្នាំ​២០១៥ កន្លងមកនេះ បុរស​រុស្ស៊ី​ម្នាក់​ឈ្មោះ Alexander ដែលមាន​វ័យ​ប្រមាណ​៣០​ឆ្នាំ ត្រូវ បាន​រាយការណ៍​ថា បាន​យក​កូនស្រី​អាយុ​១០​ឆ្នាំ ទៅធ្វើ​ល្បែងភ្នាល់ ហើយ​ខ្លួន​បាន​ចាញ់​ការ ភ្នាល់​នោះ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Siberian Times​។​

Katya ក្មេងស្រី​វ័យ​១០​ឆ្នាំ ត្រូវបាន​ក្រុម​មិន​ស្គាល់មុខ​មួយ​ធ្វើ​ការចាប់​បញ្ចូល​ក្នុង​រថយន្ត បន្ទាប់ពី​នាង​ចេញពី​សាលារៀន​។ ៤៨​ម៉ោង​ក្រោយ​ការស៊ើបអង្កេត ក្មេងស្រី​នោះ​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​របស់​បុរស​ម្នាក់ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៥០០​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​នាង​។​

​នៅ​ចំពោះ​មុន​ប៉ូលិស បុរស​ឈ្មោះ Sergey Ponomarev បាន​អះអាងថា ខ្លួន​បានឈ្នះ​បៀ​រលើ​ឪពុក​របស់ Katya ដែល​បាន​យក​កូន​របស់ខ្លួន​ភ្នាល់​ដាក់ជំនួស​លុយ​។​

​បន្ទាប់មក ប៉ូលិស​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​លោក Alexander ដែលជា​ឪពុក​របស់ Katya ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកស្រី Olga Pogarskaya ដែល​បាន​លែងលះ​ជាមួយ​លោក Alexander ទៅហើយនោះ មិន​ជឿថា អតីត​ស្វាមី​ខ្លួន​ធ្វើ​ដូច្នោះ​នោះឡើយ​។ «​ខ្ញុំ​មិន​ជឿ​ទេ​។ គាត់​ជា​ឪពុក ហើយ​ស្រឡាញ់​កូន​ខ្លាំងណាស់​»​។​

​សារព័ត៌មាន​រុស្ស៊ី មិនទាន់​បង្ហាញ​ចម្លើយ​ផ្លូវការ​របស់លោក Alexander នោះឡើយ​។ បច្ចុប្បន្ន កុមារី​ស្ថិតក្នុង​ការព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​គេ​ក៏បាន​រកឃើញ​ស្លាកស្នាម​នៃ​ការរំលោភ​ផ្លូវភេទ ឬក៏​ការធ្វើ​ទារុណកម្ម​លើ​រាងកាយ​នោះដែរ​។ ក្រៅពី​ដាក់​ការសង្ស័យថា ឪពុក​យក​កូន​ធ្វើជា​ល្បែងភ្នាល់ សមត្ថកិច្ច​ក៏​គិត​មួយ​ជ្រុង​ទៀត​ដែរ​ថា ក្មេងស្រី​រូបនោះ អាចជា​ជនរងគ្រោះ​នៃ​ការចាប់​ជម្រិត​ដើម្បី​លក់​ធ្វើជា​ទាសករ​ផ្លូវភេទ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​