ទឹកដោះគោជូរ និងស្រូវលាលី ជួយព្យបាលមុន យ៉ាងមានប្រសិទ្ធភាព

សុខភាព៖ មុនជាបញ្ហាមួយដែលធ្វើឲ្យលោក លោកស្រីបង្កើតជាក្តីកង្វល់ និងអៀនខ្មាស់ ចំពោះដៃគូស្នេហា នៅពេលដែល ដោះអាវភ្លាម ឃើញខ្នងសុទ្ធតែមុន ឬផ្ទៃមុខសម្បូរដោយមុននោះ  តែកុំព្រួយបារម្ភធ្វើអី បញ្ហាទាំងនេះនឹងបាត់ទៅវិញ តាមរយៈការបង្កើតម៉ាស បិទមុខធម្មជាតិ  នេះបើយោងតាម Womenhealth បានចុះផ្សាយ។

ម៉ាសធម្មជាតិមួយនេះ មានប្រសិទ្ធភាពជាងម៉ាសដទៃ ព្រោះវាអាចព្យាបាលរោគមុន មានផ្ទុកសារធាតុចិញ្ចឹមសម្រាប់ស្បែក ហើយវាអាចជួយកម្ចាត់ កោសិកាងាប់ៗចេញ យ៉ាងមានប្រសិទ្ធភាពទៀតផង។

អ្នកជំនាញផ្នែកសុខភាព និងសម្រស់បានប្រាប់ពីវិធីធ្វើ ម៉ាបិទមុខបែបធម្មជាតិ ដោយលាយទឹកដោះគោជូរ ២ស្លាបព្រាបាយ ជាមួយនឹង ម្សៅស្រូវលាលី ១ ស្លាបព្រាបាយ រហូតទាល់តែរបស់ទាំងពីរនេះ ក្លាយជាល្បាយសព្វគ្នាហហើយ យកទៅលាបលើកន្លែងដែលមានមុន ទុក្ខចោល រយៈពេលប្រហែល១៥នាទី រួចលាងទឹកសម្អាតវិញ។

វិធីសាស្ត្រខាងលើនេះ លោក លោកស្រីត្រូវអនុវត្តន៍មុន ពេលចូលេងនាក្បាលព្រលប់ ហើយធ្វើការអនុវត្តពី ៣ ទៅ៤សប្តាហ៍ នោះ បញ្ហាមុនលើមុខ មុនខ្នង និងលែងរំខាន់អារម្មណ៍ លោក លោកស្រីទៀតហើយ៕

ទឹកដោះគោជូរ និងស្រូវលាលី ជួយព្យបាលមុន យ៉ាងមានប្រសិទ្ធភាព