ឃាត់ខ្លួនជនប្លន់ ប្រដាប់អាវុធម្នាក់ក្រោយ ធ្វើសកម្មភាពរួចយក ម៉ូតូទៅផ្ញើ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌចំការមន នៅម៉ោងប្រមាណ១០យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ក្នុងសកម្មភាពប្លន់ប្រដាប់អាវុធម្នាក់ ខណ:ទទួលបានសេចក្តីរាយការណ៍ពីប្តីនារីរងគ្រោះ ថាឃើញម៉ូតូដែលចោរប្លន់នោះ បានយកទៅទុកនៅកន្លែងផ្ញើម៉ូតូ។

មុននិងធ្វើការឃាត់ខ្លួន ជនសង្ស័យ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពប្លន់ យកម៉ូតូScoppi នៅម៉ោងប្រមាណ ១០៖៣០នាទី ពីស្ត្រីម្នាក់ នៅមុខផ្ទះលេខ១៩អា ផ្លូវលេខ៣០៤ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។ បើតាមសាក្សីបញ្ជាក់ថា សកម្មភាពប្លន់នេះ ជនសង្ស័យមានគ្នាពីរនាក់ នៅគ្រាធ្វើសកម្មភាពប្លន់នោះ ពួកគេបានដកកាំភ្លើងខ្លីវាយក្បាល ស្ត្រីដែលជាម្ចាស់ម៉ូតូ បណ្តាលអោយបែកក្បាលរងរបួស។ សាក្សីបានបន្តទៀតថា ភ្លាមៗក្រោយហេតុការណ៍ ប្តីនារីរងគ្រោះ ក៏បានមកដល់ រួចនាំប្រពន្ធទៅមន្ទីរពេទ្យ ដេររបួស នៅមន្ទីរពេទ្យវិសាលសុខជិតផ្សារដើមគរ ភ្លាមនោះ ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ យកម៉ូតូ ដែលទើបប្លន់ពីប្រពន្ធមិនទាន់បានកន្លះម៉ោងទៅផ្ញើរនៅកន្លែងផ្ញើរម៉ូតូនៅជិតពេទ្យ។ សាក្សីបញ្ជាក់បន្ថែមថា ពេលឃើញម៉ូតូរបស់ខ្លួន បុរសជាប្តី បានទំនាក់ទំនងទៅកម្លាំងអាវុធហត្ថខណ្ឌចំការមន ដើម្បីជួយអន្តរាគមន៍ ស្រាប់តែពេលកម្លាំងអាវុធហត្ថមកដល់ ជនសង្ស័យក៏មកដល់ដែរ ទើបធ្វើឲ្យមានការផ្ទុះអាវុធមួួយគ្រាប់ រួចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឯម្នាក់ទៀតកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕

ឃាត់ខ្លួនជនប្លន់ ប្រដាប់អាវុធម្នាក់ក្រោយ ធ្វើសកម្មភាពរួចយក ម៉ូតូទៅផ្ញើ
ឃាត់ខ្លួនជនប្លន់ ប្រដាប់អាវុធម្នាក់ក្រោយ ធ្វើសកម្មភាពរួចយក ម៉ូតូទៅផ្ញើ
ឃាត់ខ្លួនជនប្លន់ ប្រដាប់អាវុធម្នាក់ក្រោយ ធ្វើសកម្មភាពរួចយក ម៉ូតូទៅផ្ញើ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត