ឃាត់ខ្លួនជនប្លន់ ប្រដាប់អាវុធម្នាក់ ក្រោយធ្វើសកម្មភាព រួចយកម៉ូតូទៅផ្ញើ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌចំការមន នៅម៉ោងប្រមាណ១០យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ក្នុងសកម្មភាពប្លន់ប្រដាប់អាវុធម្នាក់ ខណ:ទទួលបានសេចក្តី រាយការណ៍ពីប្តីនារីរងគ្រោះ ថាឃើញម៉ូតូដែលចោរប្លន់នោះ បានយកទៅទុកនៅកន្លែងផ្ញើម៉ូតូ។ មុននិងធ្វើការឃាត់ខ្លួន ជនសង្ស័យ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពប្លន់ យក ម៉ូតូ Scoppi នៅម៉ោងប្រមាណ ១០៖៣០នាទី ពីស្ត្រីម្នាក់ នៅមុខផ្ទះលេខ១៩អា ផ្លូវលេខ៣០៤ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំកាមន។ បើតាមសាក្សីបញ្ជាក់ថា សកម្មភាពប្លន់នេះ ជនសង្ស័យមានគ្នាពីរនាក់ នៅគ្រាលធ្វើសកម្មភាពបលន់នោះ ពួកគេបានដដកកាំភ្លើងខ្លី វាយក្បាលស្ត្រីដែលជាម្ចាស់ ម៉ូតូ បណ្តាលអោយបែកក្បាលរងរបួស។ សាក្សីបានបន្តទៀតថា ភ្លាមៗក្រោយហេតុការណ៍ ប្តីនារីរងគ្រោះ ក៏បានមកដល់ រួចនាំប្រពន្ធទៅមន្ទីរពេទ្យ ដេររបួស នៅមន្ទីរពេទ្យវិសាល សុខជិតផ្សារដើមគរភ្លាមនោះ ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ យកម៉ូតូ ដែលទើបប្លន់ពីប្រពន្ធមិនទាន់បានកម្លះម៉ោងទៅផ្ញើរនៅកន្លែងផ្ញើរម៉ួតូ នៅជិតពេទ្យ។ សាក្សីបញ្ជក់បន្ថែមថា ពេលឃើញម៉ូតូរបស់ខ្លួន បុរសជាប្តី បានទំនាក់ទំនងទៅកម្លាំងអាវុធហត្ថខណ្ឌចំកាមន ដើម្បីជួយអន្តរាគម ស្រាប់តែពេលកម្លាំងអាវុធហត្ថមកដល់ ជនសង្ស័យក៏មកដល់ដែរ ទើបធ្វើអោយមានការផ្ទុះអាវុធមួួយគ្រាប់ រួចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឯម្នាក់ទៀតកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕

ឃាត់ខ្លួនជនប្លន់ ប្រដាប់អាវុធម្នាក់ ក្រោយធ្វើសកម្មភាព រួចយកម៉ូតូទៅផ្ញើ

ឃាត់ខ្លួនជនប្លន់ ប្រដាប់អាវុធម្នាក់ ក្រោយធ្វើសកម្មភាព រួចយកម៉ូតូទៅផ្ញើ

ឃាត់ខ្លួនជនប្លន់ ប្រដាប់អាវុធម្នាក់ ក្រោយធ្វើសកម្មភាព រួចយកម៉ូតូទៅផ្ញើ