តែម​ ម៉ឺន ព្រមាន​​ចៅក្រម​ អាជ្ញាកណ្ដាល និង​គ្រូ​ពេទ្យ​​​​ ដើម្បី​​បង្កើន​​យុត្តិធម៌

តែម​ ម៉ឺន ព្រមាន​​ចៅក្រម​ អាជ្ញាកណ្ដាល និង​គ្រូ​ពេទ្យ​​​​ ដើម្បី​​បង្កើន​​យុត្តិធម៌

ក្នុង​សន្និសីទកាសែត​​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​​កាល​ពី​ពេល​កន្លង​ទៅ​​​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​​កីឡា​ប្រដាល់​កម្ពុជា​​ព្រមាន​ដល់​មន្ត្រី​​ចៅក្រម​ អាជ្ញាកណ្ដាល​ និង​គ្រូពេទ្យ​​​​ជុំ​វិញ​ការ​ប្រកួត​ណា​មួយ​ដែល​មិន​ប្រក្រតី។

 

តែម​ ម៉ឺន ព្រមាន​​ចៅក្រម​ អាជ្ញាកណ្ដាល និង​គ្រូ​ពេទ្យ​​​​ ដើម្បី​​បង្កើន​​យុត្តិធម៌តែម​ ម៉ឺន ព្រមាន​​ចៅក្រម​ អាជ្ញាកណ្ដាល និង​គ្រូ​ពេទ្យ​​​​ ដើម្បី​​បង្កើន​​យុត្តិធម៌លោក តែម ម៉ឺន

 

​លោក តែម ម៉ឺន បាន​ឲ្យ​ដឹង​ថា​ ភាព​អយុត្តិធម៌​​មាន​ច្រើន​លើក​ ​ដែល​ធ្លាប់​កើត​មាន​កន្លង​មក​នៅ​លើ​សង្វៀន​​ ​ដែល​ទាំង​នេះ​កើត​មក​ពី​​ចៅក្រម​ ​អាជ្ញាកណ្ដាល និង​គ្រូ​ពេទ្យ​មាន​ភាព​លំអៀង​​ក្នុង​ការ​កាត់​ក្ដី។ ​​ចាប់​ពី​ពេល​នេះ​ទៅ​ត្រូវ​តែ​ពង្រឹង​​ការ​កាត់​ក្ដី​ឲ្យ​បាន​ខ្លាំង​ជាង​មុន ​​​ទាំង​ចៅក្រម អាជ្ញាកណ្ដាល និង​គ្រូ​ពេទ្យ​ពិនិត្យ​របួស​ ប្រសិន​បើ​ប្រព្រឹត្ត​ខុស​​ពី​ច្បាប់​របស់​​សហព័ន្ធ​ ​នឹង​ត្រូវ​ពិន័យ​តាម​ច្បាប់​​​​គ្មាន​ការ​លើកលែង។

 

ប្រធាន​សហព័ន្ធ​រូប​នេះ​បាន​បន្ថែម​ថា ​​ពេល​កីឡាករ​​មាន​របួស​គ្រូ​ពេទ្យ​ត្រូវ​​​បែង​​ចែក​ឲ្យ​បាន​ច្បាស់​​ថា របួស​អាច​បន្ត​ប្រកួត​បាន ឬ​ត្រូវ​តែ​បញ្ឈប់។​ ចៅក្រម​​ឲ្យ​ពិន្ទុ​ត្រូវ​គិត​ពិន្ទុ​ និង​ផ្ដល់​​​ដល់​កីឡាករ​​ឲ្យ​បាន​សុក្រឹត​​ ស្រប​ពេល​អាជ្ញា​កណ្ដាល​​ ​ពេល​​រាប់​កីឡាករ​ត្រូវ​រាប់​ឲ្យ​ត្រូវ​តាម​ច្បាប់​ដែល​បាន​កំណត់ មិន​យឺត​ពេក និង​មិន​លឿន​ពេក​​  ហើយ​ក៏​ត្រូវ​កាត់​ក្ដី​លើ​សង្វៀន​គ្មាន​ភាព​លំអៀង​ផង​ដែរ។ ​​​​​​​​​

 

​លោក​បាន​បញ្ជាក់​ទៀត​ថា ករណី​​អយុត្តិធម៌​ទាំង​នេះ​ ​អ្នក​មើល​ការ​ប្រកួត​ប្រដាល់​​កន្លង​មក​សុទ្ធ​តែ​​ធ្លាប់​បាន​​​ឃើញ។ ​ប៉ុន្តែ​​​​សហព័ន្ធ​ក៏​បាន​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​​ ដោយ​គ្មាន​អនុគ្រោះ​ឡើយ ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​