អាមេរិក​អាច​នឹង​បាន​ប្រើ​អ៊ីនធឺណិត​​ 5G ដែល​លឿន​ជាង​ 4G ១០០​ដង​នៅ​ចុង​ឆ្នាំ​នេះ


អាមេរិក​អាច​នឹង​បាន​ប្រើ​អ៊ីនធឺណិត​​ 5G ដែល​លឿន​ជាង​ 4G ១០០​ដង​នៅ​ចុង​ឆ្នាំ​នេះ

​ក្រុមហ៊ុន​ទូរគមនាគមន៍​​ AT&T របស់​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា​នឹង​ធ្វើ​តេស្ត​បច្ចេកវិទ្យា​ 5G នៅ​​ត្រីមាស​ទី​ពីរ​ឆ្នាំ​២០១៦​នេះ​ ហើយ​គ្រោង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​បរិមាណ​កំណត់​មួយ​​មុន​ដំណាច់​ឆ្នាំ។

 

អាមេរិក​អាច​នឹង​បាន​ប្រើ​អ៊ីនធឺណិត​​ 5G ដែល​លឿន​ជាង​ 4G ១០០​ដង​នៅ​ចុង​ឆ្នាំ​នេះ

រូបតំណាង

​​ការ​ធ្វើ​តេស្ត​សាក​ល្បង​​លើក​ទី​មួយ​របស់​ក្រុមហ៊ុន​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​​ទីក្រុង​ Austin រដ្ឋ​តិចសាស​ ដោយ​រួម​សហការ​ជា​មួយ​​ក្រុមហ៊ុន​ Ericsson និង​ Intel។ នៅ​ពេល​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​ 5G ដាក់​ឲ្យ​ប្រើ​ប្រាស់​ពិត​ប្រាកដ​​វា​អាច​នឹង​មាន​ល្បឿន​លឿន​ជាង​ 4G ពី​១០-១០០​ដង។ ពេល​នោះ​ល្បឿន​អ៊ីនធឺណិត​នឹង​ត្រូវ​គិត​ជា​ជីហ្គាប៊ីត​ មិន​មែន​ជា​មេហ្គាប៊ីត​ទៀត​នោះ​ឡើយ។

 

កន្លង​មក​ក្រុមហ៊ុន​ Samsung បាន​ទស្សន៍ទាយ​ថា​ប្រព័ន្ធ​ 5G នឹង​ចាប់​ផ្ដើម​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០២០​ ឬ​អាច​យូរ​ជាង​នេះ​ ប៉ុន្តែ​​ពេល​នេះ​ក្រុមហ៊ុន​ AT&T បញ្ជាក់​ថា​វា​​លឿន​ជាង​អ្វី​ដែល​គេ​បាន​ទស្សន៍ទាយ៕​​​​​

 

ចុច​អាន៖ Valentine’s Day ​ឆ្នាំ​នេះ ប្រជាជន​អាមេរិក​​កាន់​តែ​ច្រើន​ ស្វែងរក​​​គូស្នេហ៍​តាម​អនឡាញ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechnoBuffalo​​​​​​​​​​​​