ទេព បូព្រឹក្ស ទម្លាយ​រឿង​កែ​​ច្រមុះ​នៅ​ស្រុក​ខ្មែរ


ទេព បូព្រឹក្ស ទម្លាយ​រឿង​កែ​​ច្រមុះ​នៅ​ស្រុក​ខ្មែរ

តារា​ចម្រៀង ទេព បូព្រឹក្ស ​ប្រាប់ Sabay ថា នាង​​បាន​ទៅ​កែ​ច្រមុះ​នៅ​ឯ​ប្រទេស​ថៃ​កាល​ពីពេលថ្មីនេះ ប៉ុន្តែ​ធ្វើ​ទៅ​ហាក់​ដូច​​មិន​ពេញ​ចិត្ត ក៏​សម្រេច​ចិត្ត​មក​កែ​​នៅ​គ្លីនិក​មួយ​​ក្នុង​ស្រុក​ខ្មែរ​វិញ ។ តារា​ស្រី​ម្នាក់​នេះ​បន្ថែម​ថា បច្ចុប្បន្ន​​ខ្លួន​​​​ពេញ​ចិត្ត​នឹង​ច្រមុះ​នេះ​ខ្លាំង​ណាស់។

 

ទេព បូព្រឹក្ស ទម្លាយ​រឿង​កែ​​ច្រមុះ​នៅ​ស្រុក​ខ្មែរ

 

តារា​ចម្រៀង​រូប​នេះ មិន​បាន​ប្រាប់​ពី​តម្លៃ​ពិតប្រាកដ ពី​ការ​កែ​​ក្ដោង​ច្រមុះ​​នោះ​​ឡើយ តែ​នាង​បាន​ប្រាប់​ថា ខ្លួន​មាន​កុងត្រា​ជា​មួយ​គ្នា​ជា​មួយ​គ្លីនិក ដោយ​​ត្រូវ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​គ្លីនិកនោះ។ ក្រៅ​ពី​ការ​ធ្វើ​ក្ដោង​ច្រមុះ ទេព បូព្រឹក្ស ​ក៏​បាន​​កែ​ចង្កា​ថែម​ទៀត តែ​ចង្កា​របស់​នាង​បាន​​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ប្រភព​ដដែលថ្លែង​ថា បច្ចុប្បន្ន​​កំពុងតែ​ពេញ​ចិត្ត​នឹង​ទម្រង់​មុខ​របស់​ខ្លួន​ខ្លាំង​ណាស់ ហើយ​ការ​ចង់​បាន​មុខ​ទម្រង់​​ដូច​​អក្សរV បាន​សម្រេច​ហើយ។

 

ជុំវិញការ​​កែ​ទម្រង់​មុខ​របស់​ ទេព បូព្រឹក្ស ​ មក​ទម្រង់​​ដូច​​អក្សរV ​នេះ អ្នក​ស្រី ហូវ ដាណេ អគ្គ​នាយិកា​មជ្ឈមណ្ឌល​ឌែរម៉ូ គ្លីនិក បាន​​ទម្លាយ​ឲ្យ​ដឹង​ថា មួយ​តួ​មុខ​របស់​តារា​ស្រី​ម្នាក់​នេះ ចំណាយ​អស់​ថ្លៃ​ចម្លោះ៧ទៅ៨ ពាន់​ដុល្លារ តែ​គ្លីនិក​មិន​បាន​យកតម្លៃ​ទាំង​ស្រុង​ទេ ដោយ​តម្រូវ​នាងជួយ​ថត​​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​គ្លីនិក។

 

ម្ចាស់​គ្លីនិក​ខាង​លើ  បាន​បង្ហើប​ថា មិនមែន​មាន​តែ កញ្ញា ទេព បូព្រឹក្ស ​មួយ​ទេ ដែល​មក​ធ្វើ​ការ​កែសម្ផស្ស​នៅ​កន្លែង​អ្នក​ស្រី ពោល​គឺ​មាន​​តារា​ល្បី​ច្រើន​ណាស់ តែ​អ្នក​ស្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឡើយ៕

 

អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់ឲ្យ