ម៉ាស៊ីន​ផ្ដិត​រូប​ចល័ត ថត​ភ្លាម យក​ភ្លែត


ម៉ាស៊ីន​ផ្ដិត​រូប​ចល័ត ថត​ភ្លាម យក​ភ្លែត

ម៉ាស៊ីន​ផ្ដិត​រូប​ចល័ត ថត​ភ្លាម យក​ភ្លែត

 

ដោយ​មាន​ហិប​ពណ៌​ដែក​មួយ​នៅ​កែប​ខាងក្រោយ និង​មាន​អាគុយ​មួយ​នៅ​ពីមុខ បុរស​ចំណាស់​វ័យ ៦៦ ឆ្នាំ​បាន​ប្រាប់​ថា ឲ្យ​តែ​ដឹង​ថា​មាន​គេ​រៀប​ចំ​ពិធី​បុណ្យ ​ការ ឬ​មាន​កម្មវិធី​សប្បាយ​អ៊ូអរ​ត្រង់ណា គាត់​មិន​ភ្លេច​ទៅ​ទេ  ក៏​ព្រោះតែ​គាត់​មាន​មុខ​របរ​ជា​អ្នក​ថត-ផ្តិតរូប។
 

លោក ​មូល ពេ​ជ បាន​រៀបរាប់​ថា គាត់​ប្រកប​របរ​ជា​អ្នក​ផ្តិត​រូប​ចល័ត​នេះ​អស់​រយៈពេល៥ឆ្នាំ​មក​ហើយ ដោយ​បាន​ចំណាយ​ទុន​ប្រមាណ​ជាង ៣០០ ដុល្លារ ទៅលើ​ម៉ាស៊ីន​ផ្ដិត​រូប កា​ម៉េ​រា​ឌីជីថល និង ​អាគុយ។ ម៉ាស៊ីន​ផ្តិត​រូប​របស់​គាត់​ច្នៃ ដោយ​ប្រើ​ភ្លើង​អាគុយ​ដើម្បី​ដំណើរការ។ វា​អាច​ផ្ដិត​រូបថត​ក៏បាន ថតចម្លង​ឯកសារ​ផ្សេងៗ​បាន​ផងដែរ។
 

រីឯ​តម្លៃ​រូបថត​វិញ បុរស​កូន៩នាក់​នេះ បាន​និយាយ​ថា រូប 10X15 តម្លៃ ១ ៥០០៛ ទៅ ២ ០០០៛ ឯ​ទំហំ ១៣X១៨ តម្លៃ ២ ០០០៛ ទៅ ២ ៥០០៛  ថតចម្លង ១សន្លឹក ១០០៛ សងខាង ២០០៛ និង​ថតចម្លង​ពណ៌ ៥០០៛ក្នុង១សន្លឹក។  ចំពោះ​ចំណូល​ពី​ការ​ថត​រូប​នេះ គឺ​មិន​ទៀងទាត់​ទេ  តែ​កាលពី​ថ្ងៃទី៣ នៃ​ថ្ងៃ​ចូលឆ្នាំ​ចិន-វៀតណាម​គាត់​អាច​រកបាន​ជាង១០ម៉ឺន​រៀល​ដែរ ពេល​គាត់​ទៅ​ថត​នៅ​រមណីយដ្ឋាន​ម្លេ​ច។

 

 
ម៉ាស៊ីន​ផ្ដិត​រូប​ចល័ត ថត​ភ្លាម យក​ភ្លែត

 

ម៉ាស៊ីន​ផ្ដិត​រូប​ចល័ត ថត​ភ្លាម យក​ភ្លែត

 

 

អត្ថបទ៖ ឡុ​ច គីម​សាយ