បុរសម្នាក់ មិនខ្ចីខ្វល់ អង្គុយបត់ជើងធំបណ្តើរ ជក់បារីបណ្តើរយ៉ាងរំភើយ នៅចំណតឡានក្រុង (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់បានធ្វើឲ្យអ្នកដំណើរ នៅតាមដងផ្លូវ មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ដោយសារតែបុរសនោះ ស្រាតខោអង្គុយបត់ជើងធំ បណ្តើរនិងជក់បារីបណ្តើរ យ៉ាងរំភើយ ដូចជាគ្មានជំពាក់នរណាមួយរៀល នៅទីតាំងចំណតឡានក្រុងមួយកន្លែង ដោយគ្មានភាពខ្មាសអៀន ឬខ្វល់ពីភ្នែកអ្នកដំណើរអ្វីទាំងអស់។

បុរសម្នាក់ មិនខ្ចីខ្វល់ អង្គុយបត់ជើងធំបណ្តើរ ជក់បារីបណ្តើរយ៉ាងរំភើយ នៅចំណតឡានក្រុង  (មានវីដេអូ)

វីដេអូដែលអ្នកដំណើរថតបាន និងបង្ហោះចូលអ៊ីនធឺណេត ដាក់ចំណងជើងថា «បុរសម្នាក់អង្គុយបត់ជើងធំ ពេលរង់ចាំរថយន្តក្រុង» សបញ្ជាក់អំពីសកម្មភាពដ៏គួរឲ្យខ្ពើមរអើមរបស់បុរសនោះ នៅតាមទីសាធារណៈ។

ទោះជាយ៉ាងណា អ្នកដំណើរដែលឆ្លងកាត់ និងបានប្រទះឃើញ មិនអានធ្វើអ្វី ក្រៅពីត្រឹមតែសម្លឹងមើល ហើយដើរចេញទាំងហួសចិត្តប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទីតាំងនៅក្នុងវីដេអូដែលថតបាននេះ ស្ថិតនៅក្នុងទីក្រុង Lanzhou ខេត្ត Gansu ប្រទេសចិន។យ៉ាងណាមិញ មិនមាននរណាម្នាក់ដឹងច្បាស់ទេ ថាសកម្មភាពដ៏គួរឲ្យហួសចិត្ត របស់បុរសខាងលើនេះ គឺជាការពិត ឬគ្រាន់តែជាការសម្តែង ដើម្បីបន្លំភ្នែកអ្នកដទៃ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត