ក្រដាសបង្គន់ ដ៏ល្អប្រណិត ១ដុំតម្លៃ ជាង ២០០ដុល្លារ ចង់សាកប្រើដែរទេ?

ស្វីស៖ វាជាការពិតមួយ ដែលថាក្រដាសបង្គន់ គឺមិនមានសារៈសំខាន់ណាស់ណា អាចធ្វើឲ្យមនុស្សភាគច្រើន គិតនិងផ្តោតទៅលើវានោះឡើយ ក៏ប៉ុន្តែពួកគេ នឹងមិនអាចខ្វះវាបាន រាល់ពេលដែលពួកគេ ត្រូវការចូលបង្គន់ម្តងៗ។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ មានក្រុមហ៊ុនមួយឈ្មោះថា JOSEPH’S Toiletries ដែលមានទីតាំងនៅប្រទេស ស្វីស បានបង្កើតក្រដាសបង្គន់មួយប្រភេទយ៉ាងល្អប្រណិត និងមានលក្ខណៈពិសេសជាច្រើន ហើយតម្លៃវិញ ក៏មិនជាថោកប៉ុន្មានដែរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រដាសបង្គន់ប្រភេទថ្មីនេះ ត្រូវបានគេហៅថា “Cloud-like” ដែលផលិតចេញពីសាច់ឈើថ្មីមួយប្រភេទ អាច់ផ្តល់ភាពទន់ល្មើយ១០០%។​ ម្យ៉ាងវិញទៀត វាត្រូវបានច្នៃឡើង សម្រាប់បំពេញតម្រូវការ អ្នកជួបបញ្ហានៅត្រង់កំប៉េះគូថផងដែរ។

ក្រដាសបង្គន់ ដ៏ល្អប្រណិត ១ដុំតម្លៃ ជាង ២០០ដុល្លារ ចង់សាកប្រើដែរទេ?
ក្រដាសបង្គន់ Cloud-like ដែលមានភាពប្រណិត និងអនាម័យខ្ពស់

ផលិតផលប្រដាសបង្គន់ Cloud-like នេះ មានអនាម័យ និងស្តង់ដាខ្ពស់ ព្រោះវាភ្ជាប់មកជាមួយនូវទឹកថ្នាំ pH-balanced និងសារជាតិលាងសំអាតមេរោគផ្សេងៗ ព្រមទាំងមានក្រែមការពារ​ កុំឲ្យស្បែកស្ងួតទៀតផង ដែលជាអ្វីដែលយើងមិនធ្លាប់បានជួបពីមុនមក។

អ្នកស្រី Sabrina Risch នាយកប្រតិបត្តិនៃក្រុមហ៊ុន JOESPH’S Toiletries បាននិយាយថា “ក្រដាសបង្គន់ប្រភេទនេះ ត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញជាច្រើនផ្នែក ដែលមានសមាជិកដល់ទៅ៦០នាក់ ក្នុងនោះមានដូចជា អ្នកជំនាញខាងរោគស្បែក អ្នកជំនាញខាងរោគស្ត្រី និងអ្នកជំនាញខាងផលិតក្រដាសជាដើម ដោយពួកគេត្រូវចំណាយពេល ដល់ទៅ៥ឆ្នាំ ទម្រាំអាចនឹងសម្រេចបាន នូវក្រដាសបង្គន់ Cloud-like មួយប្រភេទនេះ”។

អ្នកស្រីបានបន្តទៀតថា “គោលដៅដែលពួកយើងចង់បាន នោះគឺការបង្កើតបានក្រដាសបង្គន់មួយប្រភេទ ដែលមានស្តង់ដាខ្ពស់ ព្រមទាំងអាចធានាបាន នូវការថែរក្សាស្បែក របស់អ្នកប្រើប្រាស់ផងដែរ”។

ក្រដាសបង្គន់ ដ៏ល្អប្រណិត ១ដុំតម្លៃ ជាង ២០០ដុល្លារ ចង់សាកប្រើដែរទេ?
អ្នកស្រី Sabrina Risch នាយកប្រតិបត្តិនៃក្រុមហ៊ុន JOESPH’S Toiletries បង្ហាញក្រដាសបង្គន់ Cloud-like

គូសបញ្ជាក់ផងដែរថា ក្រដាសបង្គន់ Cloud-like មានតម្លៃ ២៧៥ដុល្លារអាមេរិកក្នុង១ដុំ ហើយត្រូវបានគេគ្រោង នឹងយកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ សម្រាប់បេក្ខជនប្រជែងយកពានរង្វាន់ Oscars ក្នុងឆ្នាំនេះផងដែរ៕

ក្រដាសបង្គន់ ដ៏ល្អប្រណិត ១ដុំតម្លៃ ជាង ២០០ដុល្លារ ចង់សាកប្រើដែរទេ?
ក្រដាសបង្គន់ ដ៏ល្អប្រណិត ១ដុំតម្លៃ ជាង ២០០ដុល្លារ ចង់សាកប្រើដែរទេ?

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត