ងាក​ទៅ​មើល​ថ្ងៃ​ Valentine របស់​និស្សិត​ខ្មែរ​នៅ​ថៃ​កាល​ពី​ម្សិលមិញ

និស្សិត​ខ្មែរ​​ដែល​កំពុង​សិក្សា​ នៅ​ព្រះ​រាជាណាចក្រ​ថៃ​​ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​តាម​រយៈ​ការ​ប្រកួត​កីឡា​​មិត្តភាព កាល​ពី​ម្សិលមិញ​។

និស្សិត​មក​ពី​បួន​សាកលវិទ្យាល័យ​ រួម​មាន​ សាកលវិទ្យាល័យ​បូរ៉ាផា​ សាកលវិទ្យាល័យ​ជូឡា​ឡុងកន សាកលវិទ្យាល័យ​មហិដុន និង សាកលវិទ្យាល័យ​ធុរកិច្ច​បណ្ឌិត​ បាន​ចូល​រួម​បង្កើត​បរិយាកាស​រីករាយ​ តាម​រយៈ​សកម្មភាព​ផ្សេង​ៗ​ ដូច​ជា លេង​បាល់​ទាត់​ បាល់​ទះ និង បាល់​បោះ​​​ជា​ដើម។ នេះ​បើ​តាម​​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ លោក យ៉ឹក ឈុន​ហួ​​ និស្សិត​ឆ្នាំ​ទី​បី​ ផ្នែក​វិស្វកម្ម​អគ្គិសនី​ និង​ ជា​ប្រធាន​សមាគម​និស្សិត​ខ្មែរ​ប្រចាំសាកលវិទ្យាល័យ បូរ៉ាផា។

ងាក​ទៅ​មើល​ថ្ងៃ​ Valentine របស់​និស្សិត​ខ្មែរ​នៅ​ថៃ​កាល​ពី​ម្សិលមិញ

លោក ផាន់ មករា (ឆ្វេង) និង លោក យ៉ឹក ឈុនហួរ (ស្ដាំ)

លោក​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា​ សាកលវិទ្យាល័យលោក ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​នេះ​ និង​ មាន​ការ​ឧបត្ថម្ភ​ពី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ទៀត​ផង ក្រោម​ការ​ចូល​រួម​ពី​លោក​ ផាន់​ មករា​ មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ។ គោល​បំណង​នៃ​ការ​​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ បើក​ឱកាស​ឱ្យ​និស្សិត​ខ្មែរ​​​បង្កើតអនុស្សាវរីយ៍​ជាមួយ​គ្នា បង្កើន​សាមគ្គីភាព​ បង្កើត​ភាព​សប្បាយ​រីករាយ​ក្នុង​ឱកាស​ទិវា​នៃ​ក្ដី​ស្រឡាញ់៕

សូមទស្សនាសកម្មភាពផ្សេងៗទៀត៖

អត្ថបទ៖ ណេង ណេង​
រូបថត៖ ផ្ដល់​ឱ្យ​