ថឹក សុខ​ខេង ទិញ​ឆ្នោត​ឡូតូ​ប្រហែល ៤ ម៉ឺន​រៀល តែ​ឈ្នះ​វិញ​បាន​ជិត ៤០ ម៉ឺន​ដុល្លារ


ថឹក សុខ​ខេង ទិញ​ឆ្នោត​ឡូតូ​ប្រហែល ៤ ម៉ឺន​រៀល តែ​ឈ្នះ​វិញ​បាន​ជិត ៤០ ម៉ឺន​ដុល្លារ

បុរស​មហា​សំណាង​លោក ថឹក សុខ​ខេង ដែល​បាន​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់​យ៉ាង​សន្លឹក​សន្ធាប់​ពី​ឆ្នោត​ឡូតូ 6/39 របស់​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង​ បាន​និយាយ​ប្រាប់​ថា ​រូប​លោក​បាន​ចំណាយ​ប្រាក់​អស់​ប្រហែល​តែ​ជាង ៤ ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ឈ្នះ​ប្រាក់ ៣៨៨ ៨៨៨ ដុល្លារ។

 

ថឹក សុខ​ខេង ទិញ​ឆ្នោត​ឡូតូ​ប្រហែល ៤ ម៉ឺន​រៀល តែ​ឈ្នះ​វិញ​បាន​ជិត ៤០ ម៉ឺន​ដុល្លារ

 

បុរស​វ័យ ៣១ ឆ្នាំ ​នេះ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​ លោក​ជា​អតិថិជន​របស់​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង​នេះ​យូរ​គួរសម​ដែរ​ហើយ តែ​មិន​សូវ​ជា​បាន​ទិញ​ញឹកញាប់​ឡើយ ទាល់តែ​ទំនេរ​បាន​ទិញ។ រឿង​ដែល​មិន​នឹក​ស្មាន​ដល់​នោះ គឺ សុខ​ខេង តាំងពី​ទិញ​ឆ្នោត​នាគ​នាំ​សំណាង​មក​ចំណាយ​អស់​ប្រហែល​ជាង ៤ ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​អាច​ឲ្យ​លោក​ឈ្នះ​ប្រាក់​រហូត​ដល់​ទៅ ៣៨៨ ៨៨៨ ដុល្លារ។

 

បុរស​មាន​ប្រភព​ពី​ខេត្ត​ព្រះវិហារ​រូប​នេះ​បាន​បន្ត​ទៀត​ថា ​រូប​លោក​​ពេល​ដំបូង​ចាប់អារម្មណ៍​លើ​ក្រុមហ៊ុន​ឆ្នោត​នេះ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ហើយ​ថ្ងៃ​ដែល​លោក​ឈ្នះ​នោះ​គឺ​លោក​មិន​បាន​មើល​ការ​ផ្សាយ​តាម​ទូរទស្សន៍​ទេ តែ​មាន​ភ្នាក់ងារ Dragon Lotto ជា​អ្នក​ទូរសព្ទ​ប្រាប់។

 

ថឹក សុខ​ខេង ទិញ​ឆ្នោត​ឡូតូ​ប្រហែល ៤ ម៉ឺន​រៀល តែ​ឈ្នះ​វិញ​បាន​ជិត ៤០ ម៉ឺន​ដុល្លារ

 

កាលពី​​ថ្ងៃ​ទី​១០ ខែ កុម្ភៈ កន្លង​ទៅ​ក្រុមហ៊ុន​ឆ្នោត​ឡូតូ 6/39 ​បាន​ប្រកាស​អ្នក​ដែល​មាន​សំណាង​ឈ្នះ​រង្វាន់ Jackpot ដល់​ទៅ  ៣៨៨ ៨៨៨ ដុល្លារ​បាន​ទៅ​លើ​បុរស​មាន​សំណាង ថឹក សុខ​ខេង ភេទ​ប្រុស អាយុ​៣១ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិស្រ​យ៉ង ឃុំ ស្រយ៉ង ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។

 

ជា​ចុងក្រោយ ថឹក សុខ​ខេង បាន​ផ្ដាំផ្ញើ​ទៅ​បងប្អូន​ដែល​ធ្លាប់​ទិញ​ឆ្នោត និង​មិន​ទាន់​បាន​ឈ្នះ​រង្វាន់​កុំ​អស់​សង្ឃឹម ព្រោះ​នឹង​អាច​មាន​ឱកាស​ឈ្នះ​ថ្ងៃ​ណា​មួយ​ដូច​រូប​លោក​ដែរ៕

 

ថឹក សុខ​ខេង ទិញ​ឆ្នោត​ឡូតូ​ប្រហែល ៤ ម៉ឺន​រៀល តែ​ឈ្នះ​វិញ​បាន​ជិត ៤០ ម៉ឺន​ដុល្លារ

 

ថឹក សុខ​ខេង ទិញ​ឆ្នោត​ឡូតូ​ប្រហែល ៤ ម៉ឺន​រៀល តែ​ឈ្នះ​វិញ​បាន​ជិត ៤០ ម៉ឺន​ដុល្លារ

 

ថឹក សុខ​ខេង ទិញ​ឆ្នោត​ឡូតូ​ប្រហែល ៤ ម៉ឺន​រៀល តែ​ឈ្នះ​វិញ​បាន​ជិត ៤០ ម៉ឺន​ដុល្លារ

 

អត្ថបទ៖ទ្រី រ៉ាវី