សុខភាព &raquo សុខភាព

ជំងឺ​រលាក​ប្រហោង​ឆ្អឹងច្រមុះ​គឺជា​ជំងឺ​ដែល​បណ្តាល​មក​ពី​ការ​រលាក​ភ្នាស​នៃ​ប្រហោង​ឆ្អឹងច្រមុះ ។ អាកាសធាតុ​ផ្លាស់​ប្តូរ​ញឹកញាប់​ម្តង​ក្តៅ​ខ្លាំង ម្តង​ត្រជាក់​ខ្លាំង​ក៏​ជា​កត្តា​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​រលាក​ឆ្អឹងច្រមុះ​ផង​ដែរ ។ ក្រៅពី​នេះ​ក៏​មាន​កត្តា​ធំ​ៗ​មួយ​ចំនួន​ទៀត​ដែរ​ដូច​ជា​៖
-​វីរុស
-​បាក់តេរី
-​ផ្សិត
-​ជួនកាល​អ្នកជំងឺ​ដែល​កើត​មាន​ជំងឺហឺត​អា​លែ​ហ្ស៊ី ។ ពិសា​បារី​ច្រើន ហើយ​មិន​បាន​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ក៏​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​នេះ​ផង​ដែរ ។ ទាំងនេះ​គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ជំងឺ​រលាក​ប្រហោង​ឆ្អឹងច្រមុះ​។

យ៉ាងណាមិញ​ជំងឺ​នេះ​ក៏​បាន​ស្តែង​ចេញ​តាម​រយៈ​រោគ​សញ្ញា​មួយ​ចំនួន​ដែល​គួរ​ឲ្យ​កត់សម្គាល់​ដូច​ជា​៖
-​ហៀរ​សំបោរ​ធ្លាក់​ទៅ​ខាងក្រោម​បំពង់ក
-​តឹង​ច្រមុះ
-​ឈឺ​ស្បែក​មុខ
-​តឹង​ស្បែក​មុខ
-​ទទួលទានដំណេក​មិន​លក់
-​បាត់​ក្លិន
-​ឈឺក្បាល
-​ឈឺ​ត្រចៀក
-​មាន​ក្លិនស្អុយ​ក្នុង​មាត់ ក្នុង​ច្រមុះ
-​ឈឺធ្មេញ
-​គ្រុនក្តៅ
-​ក្អក
-​អស់កម្លាំង​...​។

បើ​លោក​អ្នក​សង្ស័យ​ថា​កើត​មាន​ជំងឺ​នេះ គួរតែ​ប្រញាប់ប្រញាល់​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​ព្យាបាល​ទាន់​ពេលវេលា ៕