ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ សំណុំរឿងព្រហ្មទណ្ឌ​ដែលមានជនជាប់ចោទ លោកឧកញ៉ា សុខ ប៊ុន​ និង ដើមបណ្តឹងជាអតីតពិធីការិនីទូរទស្សន៍​ CTN កញ្ញា ឯក ​សុជាតា ​ហៅសាសា នឹងត្រូវចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ​ ប្រកាសសាលក្រម​នៅរសៀលថ្ងៃទី១៥ កុម្ភៈ ២០១៦ ។

ចំាមើលថាតើអតីត​ប្រធានក្រុមអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា​ លោកឧកញ៉ា សុខ ប៊ុន ​មានទោស ​ឬនឹងត្រូវដោះលែង​ឲ្យនៅក្រៅឃុំតាមនីតិវិធីច្បាប់​ ខណៈដែល​កញ្ញា​សាសា ​បានត្រូវប្រភពទម្លាយឲ្យដឹងថា​​ បានដកពាក្យបណ្តឹងសំណុំរឿង​ហិង្សាកាលពីដើមខែកក្កដា ​២០១៥ ក្រោយពេលបានទទួលបា្រក់​​ជំងឺចិត្តច្រើនសន្ឋឹក​សន្ឋាប់​នោះ​រួចមក ។