ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

សហរដ្ឋអាមេរិក ៖​ មកដល់ពេលនេះផែនការ​ធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ​ហ៊ុន សែន ​នៅសហរដ្ឋអាមេរិក ​ទីដែលសម្តេចប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​និងគណៈប្រតិភូជាន់​ខ្ពស់អមដំណើរអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ​ដែលតាមគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥កុម្ភៈនេះ​ មិនទាន់មានប្រភពណា​បញ្ជាក់ថានឹងកើតមាន ឬ​យ៉ាងណានោះទេ​ ខណៈដែលសម្តេចតេជោសែន ​បានអះអាងក្នុងពិធីសំណេះសំណាល​ជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក​ជាង៥០០នាក់ថា ​សម្តេចនឹងជួប​ជាមួយក្រុម​បាតុករប្រឆំាងសម្តេច ​ប្រសិនបើរថយន្តសម្តេច​បើកឆ្លងកាត់ទីតំាងបាតុកម្មនោះ ៕