ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៥ កុម្ភៈនេះ ​ប្រធានគណៈកម្មការកិច្ចការ​បរទេស ​សហប្រតិបត្តិការអន្តរជាតិ ​ឃោសនាការ ​និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន ​បានទទួលជួបគណៈកម្មការ​សិទ្ឋិមនុស្សនៃសហភាព​អន្តរសភា (IPU) ។

សេចក្តីរាយការណ៍បានបន្តថា ​បន្ទាប់ពីជួបជាមួយប្រធាន​គណៈកម្មការទី៥នោះរួចមក ​គណៈប្រតិភូគណៈកម្មការសិទ្ឋិមនុស្ស IPU ​នឹងជួបជាមួយលោក​ឧបនាយករដ្ឋមន្រ្តី គាត ឈន់ ​នៅវេលាម៉ោង១១ថ្ងៃត្រង់ ​នៅវិមានរដ្ឋសភាថ្ងៃ​ចន្ទដដែលនេះ៕