ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ ករណី​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ​សម្លាប់​អារ​.​កលើ​ស្ត្រី​ម្នាក់​ក្នុងផ្ទះ​សំណាក់​យីហោ «​ប្រាសាទកែវ​» បង្ក​ឱ្យ​ពេញ​ក្រុង​សៀមរាប​នោះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ចូលរួម​បុណ្យសព​ចំនួន​១.០០០​ដុល្លារ តាម​រយៈ​លោកអ្នកឧកញ៉ា សៀង ណាំ និង​ចូលរួម​រំលែក​មរណៈ​ទុក្ខ ជាមួយ​ក្រុម​គ្រួសារ​ផង​ដែរ ។ ជុំវិញ​រឿង ជនដៃដល់​សម្លាប់កាត់ក្បាលសារភាពថា​ មកពីស្តីដណ្តឹង​ជនរងគ្រោះមិនបាន

ក្នុង​កម្ម​ពិធី​បុណ្យសព​ស្ត្រី​រង​គ្រោះ​នោះ​ដែរ គេ​ឃើញ​មាន​វត្តមាន​លោក​អ្នក ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀម​រាប ចូល​បុណ្យ​ចំនួន​៦០០​ដុល្លារ ព្រមទាំង​ចេញថ្លៃ​ទិញ​ក្តា​ម្ឈូស និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​មួយ​ចំនួន​ថែម​ទៀត​ផង​ដែរ ។ ហើយ
ថវិកា​ចូលរួម​បុណ្យសព​ស្ត្រី​រង​គ្រោះ​នោះ ត្រូវ​បាន​ឧកញ៉ា សៀង ណាំ យក​ទៅ​ចូល​បុណ្យ​ដល់​លំនៅ​ឋាន​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៦ នេះ ដែល​ស្ថិត​នៅ​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៦​។

លោក ថង សា​គណ ស្នងការ​រង​ទទួល​បន្ទុក​បទល្មើស​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​កោះសន្តិភាព​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈ ថា ជនសង្ស័យ​មាន​ប្រពន្ធ និង​កូន​៣-៤​នាក់​ទៅ​ហើយ ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន គេ​កំពុង​មាន​បញ្ហា​ជា​មួយ​ប្រពន្ធដើម និង​កំពុង​លែងលះ​គ្នា​ផង​ដែរ តែ​មិន​ទាន់​ដាច់ស្រេច​នៅឡើយ​។