ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

សហរដ្ឋអាមេរិក ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានមានប្រសាសន៍ថា ​សម្តេចមកសហរដ្ឋអាមេរិក​ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល​នៃ​រដ្ឋអធិបតេយ្យមួយ​ដែលស្មើមុខស្មើមាត់​ជាមួយប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ និងថាសម្តេចមិនមែន​ជាកូនជឹងអាមេរិកឡើយ ។

សម្តេចតេជោសែន​មានប្រសាសន៍ខាងលើបែបនេះ​ ក្នុងពិធីសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋខ្មែរជាង៥០០នាក់​ នៅក្នុងក្រុង ​Rancho Mirage រដ្ឋ ​California ត្រូវនឹងព្រឹកថ្ងៃទី១៥ កុម្ភៈ​ ម៉ោងនៅក្នុងប្រទេសកម្ពុជា ៕