ការដាំដុះ និង ការថែរក្សា​ស្ត្រ​ប៊េ​រី​

Doliprane TVC

​ស្ត្រ​ប៊េ​រី (Strawberry) គឺជា​ប្រភេទ​រុក្ខជាតិ​ម្យា​ង​ដែល​គេ​ចាត់​ចូល​ជា​ប្រភេទ​ផ្កា​កុលាប ផ្លែ​របស់​វា​អាច​ទទួលទាន​បាន ហើយ​នៅពេល​បច្ចុប្បន្ននេះ​មាន​ស្ដ្រ​ប៊េ​រី​ជាច្រើន​ជាង ២០ ប្រភេទ និង ​មានការ​បង្កាត់​ពូជ​ជាច្រើន ប៉ុន្ដែ​ស្ដ្រ​ប៊េ​រី​ដែល​គេ​និយម​ចូលចិត្ត​ដាំ​ដុះ​ក្នុងពេល​បច្ចុប្បន្ននេះ​គឺ ស្ដ្រ​ប៊េ​រី (Fragaria x ananassa) ផ្លែ​របស់​វា​មាន​រសជាតិ​ជូ​អែម​គួរ​ឲ្យ​ចង់​ញ៉ាំ និង​ មាន​ដាំ​ដំណាំ​ស្ដ្រ​ប៊េ​រី​ជាច្រើន​នៅលើ​សកលលោក ។​

ការដាំដុះ និង ការថែរក្សា​ស្ត្រ​ប៊េ​រី​


ការដាំដុះ​និង​ទីកន្លែង​ដែល​សមស្រប
​ទីកន្លែង​ដាំ​ដុះ​ត្រូវមាន​សីតុណ្ហភាព​ពី ១០-២៥ អង្សា​សេ (​មាន​អាកាសធាតុ​ត្រជាក់​ពេញ​មួយឆ្នាំ​) ការដាំដុះ​គឺមាន​វិធី​ជាច្រើន​យ៉ាង​ដូចជា ដាំ​នៅក្នុង​ផើង ដាំ​ក្នុង​ថង និង​ដាំ​នៅលើ​ដី​លើ​ករង វិធី​ដែរ​ល្អ​សមស្រប់​ទៅ​និង​អាកាសធាតុ និង​និយម​ដាំ​ច្រើនជាងគេ គឺ​ការដាំ​លើដី​លើក​រង​ដី​ដែលមាន​ជីជាតិ​ល្អ គួរ​លើក​រង កំពស់ ៥០ ស​.​ម ទទឹង ៧០ ស​.​ម ដាំ​ជា​ពីរ​ជួ ចំងាយ​ពីគ្នា ៣០x៤០ ស​.​ម ឬ​ដាំ​បួន​ជួ ចំងាយ​ពីគ្នា ២៥x៣០ ស​.​ម ។​

ការដាំដុះ និង ការថែរក្សា​ស្ត្រ​ប៊េ​រី​

​រដូវ​កាល​ដាំ​ដុះ​
‍‍‍‍‍‍»​ចាប់ផ្ដើម​ដាំ​ដុះ​នៅក្នុង​ចន្លោះ​ចុងខែ​សីហា​ដល់​ចុងខែ​តុលា​
»‍‍‍‍‍‍‍‍‍‍‍‍​ចាប់ផ្ដើម​ប្រមូល​ផល​នៅ‍‍ក្នុង​ចន្លោះ​ខែ​វិឆ្ឆិកា​ដល់​ចន្លោះ​ខែមេសា​

​ការត្រៀម​ដី​ដាំ​ដុះ​
​​ស្ដ្រ​ប៊េ​រី គឺជា​រុក្ខជាតិ​ដែល​ចូលចិត្ត​ដី​ដែលមាន​ជីជាតិ​ខ្ពស់ ដី​ជ្រៀប​ទឹកបាន​ល្អ ដើម្បី​ត្រៀម​ដី​ដាំ​យើង​ត្រូវ បន្ថែម​ជី​ដូចជា លាមក​សត្វ ស្រកីដូង ស្លឹកឈើ ជីកំប៉ុស ដាក់​ច្របល់​ជាមួយ​ដី​ឲ្យ​សព្វ​ល្អ​មុន​និង​ធ្វើ​ការលើក​រង​ដាំ ដុះ​ដំណាំ​ស្ដ្រ​ប៊េ​រី និង​គ្រប់​ដោយ​ថង់​ប្លា​ស្ទិ​ច​ពណ៍​ខ្មៅ ។​

​សំភារៈ​ដែល​ត្រូវ​ប្រើ​
​កសិករ​អាច​ប្រើ ចំបើង ថង់​ប្លា​ស្ទិ​ចស ថង់​ប្លា​ស្ទិ​ច​ខ្មៅ ក៏បាន កត្តា​ដែរ​ល្អ​គួរ​ជ្រើស​ថង់​ប្លា​ស្ទិ​ច​ខ្មៅ​យកមកប្រើ​ពីព្រោះ​វា​ការពារ​កំដៅ​ពី​ព្រះអាទិត្យ​បានល្អ និង​មិន​ធ្វើ​ឲ្យ​ឡើង​កំដៅ​នៅក្នុង​ថ្នាល​ដាំ​ដុះ​សាក​សមជា​ជំរើស​ទី​១​របស់​កសិករ ។​

​ការស្រោចស្រប់
​ ​កសិករ​គួរប្រើ​ប្រព័ន្ធ​ទឹក​ស្រោចស្រប់ ដូចជា ប្រព័ន្ធ​ទឹក​drip ដោយ​ការប្រើ​ប្រព័ន្ធ​គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក ធ្លាក់​ត្រូវ​ផ្កា និង​ផ្លែ ។​

​ការថែរក្សា​និង​ផ្ដល់​ជី
​ក្រោយពី​ដាំ​បាន​រយៈពេល​ប្រហែលជា ២០-៣០ ថ្ងៃ ចាប់ផ្ដើម​ដាក់​ជី ១៥-១៥-១៥ ឬ ១៦-១៦-៨ លាយ​ជាមួយ​ទឹក​ក្នុង​អាត្រា ១ គីឡូក្រាម លាយ​ជាមួយ​ទឹក ១០០០ លីត្រ ផ្ដល់​ទឹក​រាល់ថ្ងៃ ៥-៧ ថ្ងៃ ពេលដែល​ចេញ​ផ្កា កាន់​ផ្លែ​ហើយ​ទើប​ប្រើ​ជី​រូបមន្ដ ១៥-៥-២០ អាត្រា ១ គីឡូក្រាម ១០០០ លីត្រ ផ្ដល​រាល់ថ្ងៃ ៥-៧ ថ្ងៃ ។​

​សត្វល្អិត​ចង្រៃ
​​សត្វល្អិត​ចង្រៃ​របស់​ស្ដ្រ​ប៊េ​រី មានដូចជា ដង្កូវ ដុក​ឌឿ ចង្រិត ដង្កូវ​ដែល​កើតចេញពី​រុយ​ឬ​មេអំបៅ សង្កើច​ឈើ ជាដើម ចំណែក​រឿង​ការ​ប្រ​ប្រាស់​ថ្នាំ​សំលាប់​សត្វល្អិត​វិញ​គឺ​មិន​នែ​ណាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​គីមី​ទេ សូម​នែ​ណាំ​ឲ្យ​ប្រើ ទឹក​ខ្មះ​ឈើ ឬ​ថ្នាំ​សំលាប់សត្វ​ល្អិត​ផ្សំ​ពី​រុក្ខជាតិ ដើម្បី​ធានាបាន​នូវ​គុណ​ភាពល្អ​សម្រាប់​អ្នក​បរិភោគ ។​

​ជំងឺ​របស់​ស្ដ្រ​ប៊េ​រី​
​​ជំងឺ​ដែល​សំខាន់ៗ​មាន រោគ​អុជ​ខ្មៅ​លើ​ស្លឹក រោគ​រលួយ​ដើម រោគ​ស្វិត​ស្លឹក រោគ​ដែល​កើត​ពី​វី​រ៉ួ​ស ជំងឺ​ដែរ​បាន​ពោល​មកនេះ​អាចមាន​វិធី​ការពារ​បាន ដោយ​ប្រើ​ពូជ​ល្អ​ធន់​ទៅ​និង​ជំងឺ កាត់​ស្លឹក​ណា​ដែល​កើត​ជំងឺ​ចេញ ទី​ន្លែ​ង​ត្រូវមាន​អាកាសធាតុ​ល្អ មិនមែនជា​កន្លែង​ដែលជា​ជំរក​របស់​មេរោគ​និង​សត្វល្អិត​ទេ ។

​ការប្រមូល​ផល
​មិនគួរ​ប្រមូល​ផល​ទុក​ដល់​ផ្លែ​ទំ​ជ្រុល​ពេក​ទេវា​ងាយ​ធ្វើ​ឲ្យ​ផ្លែ​ឆាប់​បែក​និង​ជាំ គួ​មានការ​ប្រុង​ប្រយ័ត​ពេល​ប្រមូល​ផល ចំណែក​កសិករ​ខ្លះ​គាត់​ប្រមូល​ផល​នៅពេលដែល​ផ្លែ​ស្ដ្រ​ប៊េ​រី​ទុំ​ឡើង​ពណ៍​ក្រហម​ពាក់កណ្ដាល​ផ្លែ ដើម្បី​ងាយស្រួល​ក្នុង​ការដឹង​ជញ្ជូន​ផ្លូវ​ឆ្ងាយ ពេលទៅដល់​ទីផ្សារ​ផ្លែ​ស្ដ្រ​ប៊េ​រី​និង​ទុំ​ល្អ​គ្រប់​ផ្លែ ហើយ​មាន​ពណ៍​ស្អាត​ទៀតផង ក៏​ជា​វិធី​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ល្អ ។ ពេលដែល​ប្រមូល​ផល​រួច​កសិករ​ត្រូវ​បែងចែក​ផ្លែ​ស្ដ្រ​ប៊េ​រី ជា​៣​ប្រភេទ ប្រភេទ​លេខ ១ ប្រភេទ​លេខ ២ និង​ប្រភេទ​លេខ ៣ ដើម្បី​ងាយស្រួល​លក់​ទៅតាម​តម្លៃ​នៃ​គុណភាព​របស់​ផ្លែ​ស្ដ្រ​ប៊េ​រី ៕​

ការដាំដុះ និង ការថែរក្សា​ស្ត្រ​ប៊េ​រី​

ការដាំដុះ និង ការថែរក្សា​ស្ត្រ​ប៊េ​រី​

ការដាំដុះ និង ការថែរក្សា​ស្ត្រ​ប៊េ​រី​

ការដាំដុះ និង ការថែរក្សា​ស្ត្រ​ប៊េ​រី​

ការដាំដុះ និង ការថែរក្សា​ស្ត្រ​ប៊េ​រី​

ការដាំដុះ និង ការថែរក្សា​ស្ត្រ​ប៊េ​រី​