និសិ្សតពេទ្យ ឆ្នាំទី៣ម្នាក់ ចង់ក ធ្វើអត្តឃាត ខ្លួនឯង

កោះកុង: យុវជនម្នាក់ជា និសិ្សតពេទ្យឆ្នាំទី៣ បានសម្រេចចិត្តចងក ធ្វើអត្តឃាតខ្លួនឯង នៅចន្លោះម៉ោង ១១ដល់១២ យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងរោងចាំដី ១កន្លែង ក្នុងភូមិ១សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ យុវជនដែលចងក ធ្វើអត្តឃាត ខ្លួនឯងមានឈ្មោះ ប្រាក់ ស៊ីធួន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅកន្លែង កើតហេតុខាងលើ។

តាមសម្តីពី បង្កើតបាននិយាយ នៅកន្លែងកើតហេតុថា កាលពីព្រលប់ គាត់ហាមមិន កូនដើរលេង ព្រោះខ្លាចមានបញ្ហាផ្សេងៗ កើតឡើងព្រោះ ថ្ងៃទី១៤ ជាថ្ងៃ នៃសេចក្តីស្រលាញ់ រហូតដល់ម៉ោង១១ ជាងយប់ កូនគាត់បានចេញពីផ្ទះ គាត់តាមរក តែហួសពេលបាត់ ទៅហើយកូនគាត់ បានចងករសម្លាប់ ខ្លួនបាត់ទៅហើយ។ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានចុះធ្វើកោសល្យវិច្ច័យ ទៅសាកសពបានបញ្ជាក់ថា យុវជនឈ្មោះប្រាក់ ស៊ីធួន ពិតជាចងក ធ្វើអត្តឃាតខ្លួនឯង ពិតប្រាក់មែនមិនមាន ពាក់ព័ន្ធនិងករណីផ្សេងឡើយ ក្រោយពីធ្វើពិនិត្យទៅ លើសាកសពរួចសមត្ថកិច្ច បានប្រគល់សាកសព ឲ្យឪពុកម្តាយយក ទៅធ្វើបុណ្យទៅតាមប្រពៃណី។

និសិ្សតពេទ្យ ឆ្នាំទី៣ម្នាក់ ចង់ក ធ្វើអត្តឃាត ខ្លួនឯង

និសិ្សតពេទ្យ ឆ្នាំទី៣ម្នាក់ ចង់ក ធ្វើអត្តឃាត ខ្លួនឯង

និសិ្សតពេទ្យ ឆ្នាំទី៣ម្នាក់ ចង់ក ធ្វើអត្តឃាត ខ្លួនឯង