មហាជននៅក្រុង សែនមនោរម្យរិៈគន់សាលាខេត្ត មណ្ឌលគិរី ថា ប្រើប្រាស់ថវិកា រដ្ឋជាង៣០ម៉ឺនដុល្លារ ស្ថាបនាបានផ្លូវលំ១គីឡូ

មណ្ឌលគរីៈ ប្រជាពលរដ្ឋក្រុងសែនមនោរម្យ និងមន្រ្តីរាជការបានសម្តែង នូវការមិនសប្បាយចិត្ត ចំពោះ ផ្លូវលំ ក្រាលគ្រោះក្រហមមួយខ្សែ ទទឹង១១ម៉ែត្រ បណ្តោយស្ទើរមិនបាន១០០០ម៉ែត្រផង ស្ថាបនា ព័ទ្ធជុំវិញ បឹងបុរាណទំនប់លើ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ដោយសារខេត្តយក ថវិកា របស់ ជាតិ មកចំណាយយ៉ាងច្រើន សន្ធឹកសន្ធាប់តែហាក់បី ដូចជាមិនសាកសមផល ដែលត្រូវទទួលបាន ។

តាមការបង្ហើបប្រាប់ឱ្យដឹងពីមន្រ្តី សាលាខេត្តមណ្ឌលគិរី និយាយប្រាប់ថា នៅបឹងបុរាណទំនប់លើនេះ ត្រូវបាន ខេត្តធ្វើការសាងសង់ផ្លូវលំមួយ ខ្សែព័ទ្ធជុំវិញ ក្រាលគ្រោះក្រហមនៅទីតាំងខាងលើប្រវែង១គីឡូម៉ែត្រ ថវិកា ត្រូវចំណាយលើផលប៉ះពាល់គ្មាន គំរោងមួយនេះតូចទេ តែខេត្តហេតុអ្វី ត្រូវចំណាយលុយរហូតដល់ទៅ១៤០៩លានរៀល គំរោងមួយនេះត្រូវបានគេដឹងថា លោក អេង ប៊ុនហ៊ាង អភិបាលខេត្តជា អ្នកដាក់ដេញថ្លៃអោយក្រុម ហ៊ុន ខូយ សុខា ជាអ្នកស្ថាបនាក្នុងខែ ធ្នូ ឆ្នាំ២០១៥។ ប្រជាពលរដ្ឋនិងមន្រ្តីរាជការ បានធ្វើការអំពាវនាវ ស្នើរឱ្យថ្នាក់ជាតិជួយចាត់ចែងមន្រ្តីជំនាញ ចុះមកស្រាវជ្រាវអង្កេតលើគំរោងមួយនេះឡើងវិញផង ។

លោកឡុង វិបុល អភិបាលក្រុងសែនមនោរម្យ នៅព្រឹកថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០១៦នេះលោកបានថ្លែងប្រាប់ឱ្យដឹងថា ពីមុនគំរោងនេះខាងក្រុង មានគំនិតគិតថានិងសាងសង់តាមជំហានៗ តែក្រោយមកខេត្តមើលឃើញថាខាងក្រុងមិនមានកញ្ចប់ថវិកា គ្រប់គ្រាន់ក្នុងការស្ថាបនា ក៍ខេត្តទាញយកគំរោងនេះទៅគ្រប់គ្រងវិញ ហើយ ខេត្តក៍ចាប់ផ្តើមស្ថាបនាគំរោងនេះ ឡើងក្នុងខែ ធ្នូ ឆ្នាំ២០១៥ តែគេពុំទាន់ថាបានបញ្ចប់ នៃការសាងសង់នេះនៅពេលណានោះទេ លោកឡុង វិបុល អភិបាលក្រុង ហាក់បីដូចជាពុំធ្វើអត្ថាធិប្បាយ វែងឆ្ងាយនោះដែរ គ្រាន់តែលោកបញ្ជាក់ថា គំរោងមួយនេះបានពីសមត្ថកិច្ច របស់លោកហើយ ។

លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោកបានថ្លែងប្រាប់ថា ការស្ថាបនាផ្លូវជុំវិញបឹងបុរាណ ទំនប់លើនេះដូចជារួចរាល់ហើយ រង់ចាំតែគណៈកម្មការចុះមកត្រួត ពិនិត្យគុណ ភាពតែប៉ុណ្ណោះ ថ្លែងប្រាប់យ៉ាងខ្លីបែបនេះ លោកក៍បិទទូរស័ព្ទ ។