ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?

ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?

Lionel Messi យប់​មិញ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ ក្រោយ​សម្រេចចិត្ត​មិន​ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​បញ្ចូល​ទី តែ​បែរ​ជាបញ្ជូន​ឲ្យ Luis Suarez ស៊ុត​បង្គ្រប់​គ្រាប់​ទី៣ (Hat-trick) ​ទៅ​វិញ ក្នុង​ប្រកួត​ដែល Barcelona បាន​បំបាក់​ Celta Vigo ៦-១ ។

 

ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?

 

 

យ៉ាងណា​ក៏​ដោយ​ការ​បញ្ជូន​បាល់​ពិន័យ១១ម៉ែត្រ​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី ​(Tap penalty) ដូច​ករណី​យប់​មិញ​នេះ គឺ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ពោល​គឺ​កាល​ពី​អតីត​កាល​ធ្លាប់​មាន​កីឡាករ​ជា​ច្រើន​ធ្វើ​បែប​នេះ​ជា​ច្រើន​ដង​រួច​មក​ហើយ ដោយ​អ្នក​ស៊ុត​មិន​បង្ហាញកាយ​វិការ​បញ្ជូន​បាល់​ឲ្យ​ដៃ​គូ​ស៊ុត​ចំៗ​នោះ​ទេ តែ​គេ​សំដែង​ឲ្យ​ដូចជា​ទាត់​បាល់​មិន​ដល់​ទី។ យើង​ទៅ​មើល​ការ​បញ្ជូន​បាល់​ពិន័យ​១១ ម៉ែត្រ​របស់​កីឡាករ​មុន​ៗ​ដូច​ខាងក្រោម៖

 

១. កីឡាករ Rik Coppens និង Andre Piters (១៩៥៧)

 

កីឡាករ Rik Coppens និង Andre Piters គឺ​កីឡាករ​ដំបូង​បំផុត​ដែល​ប្រើ​បច្ចេកទេស​បញ្ចូល​បាល់​ឲ្យ​គ្នា​ស៊ុត ឬ​គេ​ហៅ​ម៉្យាង​ទៀត​ថា Tap penalty ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិបែលហ្សិក និង​អៀរឡង់ ក្នុង​ឆ្នាំ ១៩៥៧។ កាល​នោះ Coppens ទាត់​ទៅ​ឲ្យ Piters ហើយ Piters បាន​បញ្ជូន​ត្រឡប់​ឲ្យCoppens ជា​អ្នកបង្ហើយ​វិញ។

 

ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?

 

 

២. កីឡាករ Mike Trebilcock និង John Newman (១៩៦៤)

 

កីឡាករTrebilcock បាន​ស៊ុត​បាល់ Tap penalty បញ្ចូល​ទី​ក្រោយ​បញ្ជូន​បាល់​ដោយ​កីឡាករ Newman ក្នុង​ការ​ប្រកួត​ដែល Plymouth បាន​យក​ឈ្នះ Manchester City ៣-២។

 

ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?

 

 

៣. Johan Cruyff និងJesper Olsen (១៩៨២)

 

កីឡាករ​សញ្ជាតិ​ហូឡង់ Cruyff ក៏​ធ្លាប់​ស៊ុត​បញ្ចូល​ទី​តាម​រយៈ Tap penalty នេះ​ដែរ​ក្រោម​ការ​ប៉ះឲ្យ​ស៊ុត ពី​សំណាក់​កីឡាករ Jesper Olsen ក្នុង​ការ​ប្រកួត​របស់ Ajax ទល់​នឹង Helmond Sport។

 

ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?

 

 

៤. Robert Pires និង Thierry Henry (២០០៥)

 

ការ​ស៊ុត​បញ្ចូល​ទី​ដោយ Tap penalty ចុង​ក្រោយ​បំផុត​គឺ​ធ្វើ​ដោយ​ក្រុម​កាំភ្លើង​ធំ Arsenal ក្នុង​ប្រកួត​ទល់​នឹង Manchester City កាល​ពីឆ្នាំ២០០៥ ដោយ​កាលណោះ Robert Piresរត់​ទៅ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ តែ​ធ្វើ​ពុត​ជា​ភ្លាត់​ស្នៀត​ដើម្បី​ទុក​ឱកាស​ឲ្យ Henry ជា​អ្នក​ស៊ុត​បញ្ចូល​ទី៕

 

ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?ក្រុម​ណា​ខ្លះ​ធ្លាប់ Assist បាល់​ពិន័យ​១១ម៉ែត្រ ​ដូច Barcelona យប់​មិញ?

 

ចុចអាន៖ ស្ទើរ​មិន​ជឿ! Messi​ assist ប៉េណាល់ទី​ឲ្យ​ Suarez ស៊ុត​ហ៊ែតទ្រីក

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail