Man Utd ​អាច​នឹង​តែង​តាំង​ Mourinho ​មុន​​ប៉ះ​ Arsenal

Man Utd ​អាច​នឹង​តែង​តាំង​ Mourinho ​មុន​​ប៉ះ​ Arsenal

​​ក្លឹប​បិសាច​ក្រហម​ Manchester United ​​អាច​នឹង​ប្រកាស​តែង​តាំង​ Jose Mourinho ជា​អ្នក​ចាត់ការ​ផ្លូវ​ការ​ ដើម្បី​ជំនួស​តំណែង​​អ្នកចាត់ការ​បច្ចុប្បន្ន​ Louis van Gaal មុន​ប៉ះ​ Arsenal ប្រកួត​ Premier League ​​​នៅ​ចុង​ខែ​កុម្ភៈ​នេះ។ នេះ​បើ​តាម​ The Sun។

 

Man Utd ​អាច​នឹង​តែង​តាំង​ Mourinho ​មុន​​ប៉ះ​ Arsenal

Man Utd ​អាច​នឹង​តែង​តាំង​ Mourinho ​មុន​​ប៉ះ​ Arsenal

Mourinho (ឆ្វេង) ជាមួយ​ Ryan Giggs ជំនួយ​ការ​អ្នកចាត់ការ​ក្រុម​ Man Utd

 

​​​ក្រោយ​ចាញ់​ Sunderland ២-១ កាល​យប់​ថ្ងៃ​សៅរ៍ ​Man Utd កាន់​តែ​ឆ្ងាយ​ពី​ឱកាស​បាន​ Top 4 ទៀត​ហើយ ដោយ​ចាញ់​ក្រុម​លេខ​៤​ Manchester City ៦​ពិន្ទុ ​និង​លើ​ Southampton ​និង​ West Ham ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។

 

​បើ​តាម​ប្រភព​ខាង​លើ​ Man Utd ​អាច​នឹង​អស់​ការ​អត់ធ្មត់​ចំពោះ​អ្នកចាត់ការ​ Van Gaal ទៀត​ហើយ បន្ទាប់​ពី​​អ្នកចាត់ការ​ហូឡង់​រូប​នេះ ចំណាយ​២៥០​លាន​ផោន តែ​លទ្ធផល​ទទួល​បាន​​ពិន្ទុ​​តិច​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​បិសាច​ក្រហម អាច​នឹង​ប្រកាស​តែង​តាំង​ Mourinho នៅ​ចុង​ខែ​​កុម្ភៈ​នេះ ​មុន​​ប៉ះ​ Arsenal នៅ​ Old Trafford ក្នុង​ការ​ប្រកួត​ Premier League នា​ថ្ងៃ​ទី​២៨។

 

Man Utd ​អាច​នឹង​តែង​តាំង​ Mourinho ​មុន​​ប៉ះ​ Arsenal

Man Utd ​អាច​នឹង​តែង​តាំង​ Mourinho ​មុន​​ប៉ះ​ Arsenal

Man Utd ចាញ់​ Sunderland ២-១ កាល​ថ្ងៃ​សៅរ៍

 

ចំណែក​ឯ​អតីត​អ្នកចាត់ការ​រហស្សនាម​ “Special One”​ ​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ដើម្បី​ឡើង​ដឹក​នាំ​ក្រុម​បិសាច​ក្រហម ដោយ​រង់ចាំ​តែ​ក្លឹប​ Man Utd ហៅ​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ ខណៈ​ដែល​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ ​ក៏​ចង់​ឡើង​​ដឹក​នាំ​ឆាប់ៗ ជា​ជាង​ចាំ​ចប់​រដូវ​កាល​ផង​ដែរ៕

 

- ចុចអាន៖ Mourinho ​នឹង​ទិញ​កីឡាករ​ Real ៣​នាក់ ​ពេល​ដឹក​នាំ​ Man Utd

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thesun