ចាន់ រតនា ​ចង់​បើក​កន្លែង​លក់​បាយ ក្រោយ​ពេល​ចូល​និវត្តន៍

ចាន់ រតនា ​ចង់​បើក​កន្លែង​លក់​បាយ ក្រោយ​ពេល​ចូល​និវត្តន៍

អ្នក​លេង​ក្បាច់គុន​ចម្រុះ​ក្នុង​ទ្រុង ចាន់ រតនា ​បាន​ប្រាប់​ពី​គោល​បំណង​ទៅ​ថ្ងៃ​អនាគត​ថា ​ចង់​មាន​កន្លែង​លក់​បាយ​ឱ្យ​បាន​សមរម្យ​មួយ​ដើម្បី​ចិញ្ចឹម​គ្រួសារ បន្ទាប់​ពី​រូបគេ​មិន​អាច​ឡើង​សង្វៀន​ទៀត​បាន។

 

ចាន់ រតនា ​ចង់​បើក​កន្លែង​លក់​បាយ ក្រោយ​ពេល​ចូល​និវត្តន៍

 

ចាន់ រតនា ដំបូង​ជា​អ្នក​ក្បាច់​គុន​បុរាណ​ខ្មែរ​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​ទទួល​ស្គាល់​ពី​ក្បាច់​ពិសេស​ៗ​របស់​គេ។ ក្រោយ​មក​ទៀត នៅ​ឆ្នាំ​២០១៤ រតនា​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ក្នុង​ទ្រុង ដោយ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ។ ក្លាយ​ជា​អ្នក​វាយ​ក្នុង​ទ្រុង​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ជីវភាព​របស់​កីឡាករ​រូប​នេះ មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន ពេល​​បាន​ចូល​ប្រកួត​ប៉ុន្មាន​លើក​មក​នេះ។

 

ទន្ទឹម​គ្នា​នេះ​ដែរ កីឡាករ​ដែល​មាន​អាជីព​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្ដងម្កាល​រូប​នេះ ​បាន​បញ្ជាក់​គម្រោង​ទៅ​ថ្ងៃ​អនាគត​ថា​រូប​គេ​និង​ក្រុម​គ្រួសារ​ចង់​បង្កើត​កន្លែង​លក់​បាយ​មួយ ដែល​រំពឹង​ថា​ អាជីព​មួយ​នេះ​អាច​នឹង​ជួយ​ចិញ្ចឹម​ពួកគេ​បាន​ទៅ​ថ្ងៃ​ក្រោយ បន្ទាប់​ពី​ចាស់​មិន​អាច​ឡើង​សង្វៀន​ប្រកួត​ទៀត​បាន។

 

ចាន់ រតនា ​បច្ចុប្បន្ន​ជា​អ្នក​លេង​ក្នុង​ទ្រុង​លេចធ្លោ​ជាង​គេ​នៅ​កម្ពុជា ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ខ្លាំង សំអាង ឌុន ​ក្នុង​ព្រឹត្តិការណ៍ KINGDOM OF KHMER របស់​ស្ថាប័ន One Championship ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​កន្លង​ទៅ៕

 

អត្ថបទ៖ មុន្នី រម្យ