ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

យោង​តាម​គេហទំព័រ The Electronic Times របស់​កូរ៉េ​ខាងត្បូង​ឱ្យ​ដឹង​ថា TSMC ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និករ​បស់​តៃវ៉ាន់​នឹង​ក្លាយជា​អ្នក​ផ្គត់ផ្គង់ Processor សម្រាប់ iPhone 7 ។ ក្រុមហ៊ុន TSMC ទទួល​បាន​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិ​ក Apple ខណៈ​ក្រុមហ៊ុន Samsung ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន Apple ទាក់ទង​កាលពី​ពេល​កន្លង​មក​ដែរ តែ​មិន​ទាន់​ឈាន​ដល់​ការ​ចុះ​កិច្ចសន្យា​នៅឡើយ​ទេ ។

ក្រុមហ៊ុន​ទាំង​ពីរ​ធ្លាប់​ជា​អ្នក​ផ្គត់ផ្គង់ Processor A9 ដែល​មាន​ក្នុង​ទូរស័ព្ទ iPhone 6S ។ ប៉ុន្តែ​ក្រុមហ៊ុន Sumsung ត្រូវ​បាន​អ្នក​ប្រើប្រាស់​កត់សម្គាល់​ថា កម្តៅ និង​សមត្ថភាព​ថ្ម​មិនសូវ​ជា​ល្អ​ដូច​ផលិត​របស់​ក្រុមហ៊ុន TSMC ទេ​។ iPhone 7 នឹង​លេច​រូបរាង​ក្នុង​ឆ្នាំ​២០១៦​នេះ ខណៈ​គេហទំព័រ​ផ្សេង​ៗ​ទៀត​កំពុង​តែ​អ៊ុត​មើល​ពី​លក្ខណៈ ពិសេស​កាន់តែ​ទំនើប​ជាង​ស៊េរី មុន​ៗ​ផង​ដែរ ៕