បៀប​ធ្វើ​មុខ​ម្ហូប៖​ សាច់​គោ​អាំង​ទឹក​ប្រហុក​

ប្រិយមិត្ត​ណា​ខ្លះ​ ចង់​សាច់​គោ​អាំង​ទឹក​ប្រហុក​ជួប​ជុំ​ញាតិ​មិត្ត​ ឬ​គ្រួសារ ​នៅ​ផ្ទះ​ថ្ងៃនេះ​? អ្នកអាច​អនុវត្ត​តាមវិធីខាងក្រោម ​ដើម្បីទទួល​បាន​រសជាតិ​ឆ្ងាញ់​ពី​សាច់​គោ​អាំង​ទឹក​ប្រហុក​ ដែល​ធ្វើ​ដោយ​ដៃ​រ​បស់​អ្នក​ផ្ទាល់​។
‪គ្រឿងផ្សំ‬‬‬- សាច់គោជាប់ខ្លាញ់ ៥០០ ក្រាម ហាន់ជាបន្ទះៗល្មម- ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ)- គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត្ត) ហាន់ហើយ- ខ្ទឹមស ៥ កំពឹស- ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្ត ចិតវាតូចៗ- ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ដ្ឋ- ខ្ទឹមក្រហម ៣ មើម ចិតតូចៗ- ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ- ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ- រំដេង ១ ស្លាបព្រាបាយ ចិតឲ្យតូចៗ- ទឹកឆ្អិន កន្លះចានចង្កឹះ- ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត- ជីស្លឹកវែង ឬជីរណា ត្រប់ស្រួយ ត្រយូងចេក
‪របៀបប្រលាក់សាច់‬‬‬យកសាច់ទៅប្រសាក់ជាមួយគ្រឿងដូចជា ស្ករ អំបិល ម្សៅស៊ុប និង ទឹករំដេង មួយមុខបន្តិចៗ ឬប្រឡាក់បែបម៉្យាងទៀតជាមួយគ្រឿងប្រលាក់សាច់ (BBQ sauce) ដែលមានលក់នៅតាមផ្សារ រួចទុកចោល ១៥នាទី។ គ្រឿងសម្រាប់ប្រលាក់សាច់មានច្រើនរសជាតិ រើសយករសជាតិតាមតម្រូវការ។
‪វិធីធ្វើ‬‬‬- ធ្វើទឹកប្រហុក៖ អ្នកត្រូវយកចានគោមធំមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច, ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក, រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមក្រហម, ស្លឹកក្រូចសើច និងទឹកឆ្អិន កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក្សមើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើបែបជូរប្រៃ)។- រៀបបន្លែដាក់ចាន ទុកមួយឡែក- យកសាច់គោដាក់អាំង ពេលដែលសាច់គោឆ្អិនហើយ យកសាច់គោនោះមកហាន់ជាចំណិតៗ (អ្នកអាចអាំងសាច់គោកុំឲ្យឆ្អិនពេក គឺនៅជាប់ឈាមតិចៗក៏បានដែរ)។ - បន្ទាប់មកយកសាច់គោ ដែលបានហាន់រួចរៀបដាក់ក្នុងចាន ហើយដួសទឹកប្រហុកដាក់ជាមួយជាការស្រេច ៕
បៀប​ធ្វើ​មុខ​ម្ហូប៖​ សាច់​គោ​អាំង​ទឹក​ប្រហុក​បៀប​ធ្វើ​មុខ​ម្ហូប៖​ សាច់​គោ​អាំង​ទឹក​ប្រហុក​បៀប​ធ្វើ​មុខ​ម្ហូប៖​ សាច់​គោ​អាំង​ទឹក​ប្រហុក​

ដោយ៖ ឈូក ស
ប្រភព៖ មេផ្ទះ