De5inite គ្រង​តំណែង​តួ​ឯក​ភាព​យន្ត​ខ្នាត​ធំ​លើក​ដំបូង

De5inite គ្រង​តំណែង​តួ​ឯក​ភាព​យន្ត​ខ្នាត​ធំ​លើក​ដំបូង

ក្រុម​តារា​ចម្រៀង​ប្រុស De5initeថ្លែង​មក​កាន់​ Sabay ថា​ពួក​គេ​បាន​គ្រង​តំណែង​តួ​ឯក​លើក​ដំបូង​​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​មួយ​ដែល​បាន​ចាប់​ផ្ដើម​ថត នៅ​ក្នុង​សប្ដាហ៍​ទី២​ខែ​កុម្ភៈ​នេះ​ហើយ។

 

De5inite គ្រង​តំណែង​តួ​ឯក​ភាព​យន្ត​ខ្នាត​ធំ​លើក​ដំបូង

 

 

ក្រុម ​​​​De5inite និង​សមាជិក​ទាំង​៥

​​​​De5inite ត្រូវ​បាន​គ្រង​តំណែង​តួ​ឯក​ក្នុង​រឿង​ “កំណត់​ហេតុ​នាង​នាថ” ដែល​ជា​វណ្ណកម្ម​ថ្មី​របស់​ផលិតកម្ម​ “ឥន្ទ្រា​និម្មិត” ហើយ​ដើម​ទុន​ក្នុង​ការ​ផលិត​រហូត​ដល់ ៧០០០០​ដុល្លារ​អាមេរិក​ឯណោះ។​ ចំណែក​ឯ​រយះ​ពេល​ក្នុង​ការ​ថត​វិញ​នោះ​គឺ​មាន​រយះ​ពេល ៣​ខែ ក្នុង​ការ​ដំណើរ​ការ​ថត​ហើយ​សម្រាប់​ទីតាំង​ថត​វិញ​គឺ​មាន​ដូច​ជា៖ កំពត កំពង់ស្ពឺ កណ្ដាល ភ្នំពេញ និង​កោះកុង ជាដើម។

 

Mr. K និង Minyun លើក​ឡើង “ពិបាក​ដែរ​បង​ព្រោះ​ថា​វា​ជា​ភាពយន្ត​លើក​ដំបូង​សម្រាប់​យើង​ទាំង​ពីរ​នាក់​ណា​មួយ​ត្រូវ​ដើរ​តួ​បុរាណ​ផង​សម័យ​ផង​ហើយ​ម្យ៉ាង​ត្រូវ​ដើរ​តួ​បែប​កំប្លែង​ៗ​ទៀត”។​ Ronan ដែល​ជា​ប្រធាន​ក្រុម​បន្ថែម​ថា​ “រឿង​ហ្នឹង​យើង​ផ្ដោត​សំខាន់​លើ​ពីរ​សម័យ​កាល​គឺ​សម័យ​​កាល​លង្វែក​និង​សម័យ​បច្ចុប្បន្ន​បង​”។

 

De5inite គ្រង​តំណែង​តួ​ឯក​ភាព​យន្ត​ខ្នាត​ធំ​លើក​ដំបូង

 

ចំណែក​​សមាជិក​ Dyamong វិញ​បញ្ជាក់​ថា “​ទី​តាំង​ថត​គឺ​រឿង​ហ្នឹង​គឺ​ស្អាត​ណាស់​បង​ព្រោះ​ថា​មាន​ទឹក​​មាន​ដើម​ឫស្សី​គួរ​ឲ្យ​គយគន់​តែ​ពេល​យប់​វិញ​មិន​ហ៊ាន​ងាក​ឆ្វេង​ងាក​ស្ដាំ​ទេ​បង​ណា​មួយ​យើង​ថត​រឿង​ខ្មោច​ទៀត”។

 

ក្រុម​ De5inite មាន​សមាជិក​ប្រាំ​នាក់​បាន​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០១១ មក​ម្ល៉េះ​ហើយ​ក្រៅ​ពី​ស្នាដៃ​ផលិតOriginal song ថ្មីៗ សមាជិក De5nite ក៏​ធ្លាប់​ចូល​រួម​សម្ដែង​ក្នុង​ភាព​យន្ត​មួយ​ចំនួន​ផង​ដែរ៕

 

De5inite គ្រង​តំណែង​តួ​ឯក​ភាព​យន្ត​ខ្នាត​ធំ​លើក​ដំបូង

 

De5inite គ្រង​តំណែង​តួ​ឯក​ភាព​យន្ត​ខ្នាត​ធំ​លើក​ដំបូង

 

De5inite គ្រង​តំណែង​តួ​ឯក​ភាព​យន្ត​ខ្នាត​ធំ​លើក​ដំបូង

 

អត្ថបទ៖​SAMEDY
រូបភាព៖​ផ្ដល់ឲ្យ