“នាង​មច្ឆា​” របស់​ទិនហ្វី​រក​បាន​​ជិត ២០០លាន​ដុល្លារ​ក្នុង​រយៈពេល​តែ៥​ថ្ងៃ


“នាង​មច្ឆា​” របស់​ទិនហ្វី​រក​បាន​​ជិត ២០០លាន​ដុល្លារ​ក្នុង​រយៈពេល​តែ៥​ថ្ងៃ

ភាពយន្ត​ថ្មី​បំផុត​​ក្រោម​ស្នាដៃ​ដឹកនាំ​សម្ដែង​របស់​ស្ដេច​កំប្លែង​​ហុងកុង ទិន​ហ្វី​ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​គ្រប់​គ្នា។

 

“នាង​មច្ឆា​” របស់​ទិនហ្វី​រក​បាន​​ជិត ២០០លាន​ដុល្លារ​ក្នុង​រយៈពេល​តែ៥​ថ្ងៃ

 

បណ្ដាញ​ព័ត៌មាន CRI របស់​ចិន​​បាន​រាយការណ៍​ថា ភាពយន្ត “The Mermaid” ដែល​បាន​បំបែក​កំណត់​ត្រា​រឿង​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ថ្ងៃ​ចាក់​ផ្សាយ​ដំបូង​នៅ​ប្រទេស​ចិន​នោះ ឥលូវ​​រក​បាន ១៨៧,៣ លាន​ដុល្លារ​ហើយ​បន្ទាប់​ពី​​ត្រូវ​បាន​ដាក់​បញ្ចាំង​បាន​តែ​រយៈពេល​ ៥ ថ្ងៃ។ នេះ​គឺ​ជា​តួលេខ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​​ដែល​សម្បូរ​ប្រជាជន​មួយ​នេះ។

 

“នាង​មច្ឆា​” របស់​ទិនហ្វី​រក​បាន​​ជិត ២០០លាន​ដុល្លារ​ក្នុង​រយៈពេល​តែ៥​ថ្ងៃ

 

“The Mermaid” គឺ​ជា​ស្នាដៃ​ដឹកនាំ​ចុងក្រោយ​បំផុត​របស់​តារា​សម្ដែង​និង​ផលិតករ​រឿង Stephen Chow ដែល​និយាយ​ពី​រឿង​ស្នេហា​មួយ ហើយ​ក៏​បាន​បង្កប់​សារ​មួយ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ជួយ​ការពារ​បរិស្ថាន​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ ភាពយន្ត​ដែល​បាន​ចេញ​ផ្សាយ​ទន្ទឹម​នឹង​រឿង​ថ្មី​របស់​ស្ដេច​កំប្លែង​ហុងកុង​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​កន្លង​ទៅ​នេះ រួម​មាន​ “ស្ដេច​ល្បែង” វគ្គ​៣ ដែល​រក​ចំណូល​បាន ៩១.៩ លាន​ដុល្លារ និង “ស៊ុនអ៊ូខុង 3D” វគ្គ​២ ដែល​រក​ចំណូល​បាន ៨៧​លាន​ដុល្លារ៕

 

ចុចអាន៖ទិន ហ្វី៖ “ខ្ញុំ​គឺ​ជា​តា​ចាស់​ដែល​មាន​គំនិត​របស់​​កូន​ក្មេង”

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖chinaentertainmentnews