ហេតុផល​ខ្លះៗ​ដែល​ស្ត្រី​អឺរ៉ុប​មិន​ចូលចិត្ត​ពាក់អាវ​ទ្រនាប់​

Doliprane TVC

​ឈុត​អាវ​វៀល​ខ្នង គឺជា​មូលហេតុ​បណ្តាល​ឲ្យ​មានការ​ពេញនិយម​មិន​ពាក់អាវ​ទ្រនាប់ ។ បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​មាន​ស្ត្រី​បរទេស​មួយចំនួនធំ​មិន​និយម​ពាក់អាវ​ទ្រនាប់ ។ គេ​នៅ​ចាំបាន​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ នៅក្នុង​ឱកាស​ចូលរួម​ពិសារ​ភោជនាហារ​ពេលយប់​ជាមួយនឹង​លោក​ប្រធានាធិបតី​រុស្ស៊ី ហើយ និង ភរិយា​របស់ លោក​នោះ គឺ​លោកជំទាវ ប្រ៊ូ​នី (Bruni) ដែលជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​បារាំង​លោក សា​កូ​ហ្ស៊ី គឺ​បាន​ឈុត​សម្លៀកបំពាក់​ដ៏​សិច​ស៊ី​បំផុត​ដោយ​មិន​ពាក់អាវ​ទ្រនាប់​នោះឡើយ ហើយ​ដែល​កាលណោះ​វា​បាន​ក្លាយជា ប្រធានបទ​នៃ​ការជជែក​វែកញែក​ដ៏​ក្តៅគគុក​មួយ​ផងដែរ ។ ដូច្នេះ​តើ​បណ្តាលមកពីមូលហេតុ​អ្វីខ្លះ​បានជា​ស្ត្រី​មួយ ចំនួន​មិន​ពាក់អាវ​ទ្រនាប់ ?

១-​ម៉ូដ​សម្លៀកបំពាក់​ខ្លះ​មិន​សម​ពាក់អាវ​ទ្រនាប់
​ឈុត​សម្លៀកបំពាក់​ខ្លះ​ដែល​ប្រើ​ក្រណាត់​សំពត់​សាច់​ស្តើង ហើយ​នៅពេល​ពាក់អាវ​ទ្រនាប់​ធ្វើ​ឱ្យមើល​​ធ្លុះ​ដល់​អាវទ្រនាប់​ខាងក្នុង​ដែលមាន​ខ្សែរ​យែង​រយោង​អាក្រក់​មើល​ណាស់ ។ តួយ៉ាង​ដូចជា​ឈុត​សម្លៀកបំពាក់ របស់​តារា​សម្តែង និង បង្ហាញ​ម៉ូដ​អាមេរិកាំង​នាង Bella Thorne ដែល​ចូលចិត្ត​ពាក់អាវ​វៀល​ខ្នង និង វាល​ក្លៀក​ផង​នោះ​បើទោះជា​ពាក់អាវ​ទ្រនាប់​បែប​លាក់លៀម​យ៉ាងណាក៏ដោយ​ក៏​នៅតែ​លេចចេញ​កណ្តាលវាល​ដែរ គឺ​អាក្រក់​មើល​ណាស់ ។

ហេតុផល​ខ្លះៗ​ដែល​ស្ត្រី​អឺរ៉ុប​មិន​ចូលចិត្ត​ពាក់អាវ​ទ្រនាប់​

ដូច្នេះ​ជម្រើស​ដ៏​ល្អ គឺ​ត្រូវ​ពាក់អាវ​ទ្រនាប់​ដែលមាន​ប៉ុង​ដេរ​ភ្ជាប់​នឹង​អាវ ។ ប៉ុន្តែ ទោះជា​យ៉ាងណាក៏ដោយ​សម្រាប់​នាង គឺមាន​ការជឿជាក់​លើ​ខ្លួនឯង ដោយ​ចូលចិត្ត​ស្លៀក​ឈុត​អត់​មាន​អាវ ទ្រនាប់ ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន​នេះដែរ កំពូល​តារា​បង្ហាញ​ម៉ូដ Courtney-Kardashian ធ្លាប់​ពាក់អាវ​ព៌​ណ ស្វាយ​ដោយ​មិនបាន​ពាក់អាវ​ទ្រនាប់​ដើរ​ផ្សារ​ផងដែរ ។​

២-​តម្រូវ​តាម​អាជីព​
​តារា​បង្ហាញ​ម៉ូដ​មួយចំនួន​ដែល​ដើរ​បង្ហាញ​ម៉ូដ គឺ​ត្រូវតែ​ធ្វើតាម​បទបញ្ជា​របស់​ជាង​ឆ្នៃ​ម៉ូដ ។ ដូច្នេះ​ពាក់ អាវទ្រនាប់​អាច​ប៉ះពាល់​ដល់​សោភណភាព​ម៉ូដ​សម្លៀកបំពាក់ ឬ​ក្នុងពេលដែល​ជាង​ឆ្នៃ​ម៉ូដ​មិន​ឲ្យ​មាន​ពាក់អាវ ទ្រនាប់ គឺ​តារា​បង្ហាញ​ទាំងអស់​ត្រូវតែ​អនុវត្តតាម ។​

ហេតុផល​ខ្លះៗ​ដែល​ស្ត្រី​អឺរ៉ុប​មិន​ចូលចិត្ត​ពាក់អាវ​ទ្រនាប់​

៣-​តម្រូវការ​សុខភាព និង ផាសុកភាព​
​ស្ត្រី​មួយចំនួនធំ​តែងតែមាន​បទពិសោធ និង មាន​អារម្មណ៍​ថា ការពាក់​អាវទ្រនាប់ គឺ​មិនសូវមាន​ផាសុក ភាព ដូច​អត់​ពាក់អាវ​ទ្រនាប់​នោះឡើយ ព្រោះ​ជួន​ពេលខ្លះ​អាវទ្រនាប់​នោះ​ខុស​ទំហំ ឬ​សាច់​ក្រណាត់​មិនល្អ​តែង តែ​ប៉ះពាល់​ដល់​ស្បែក និង សរីរាង្គ​ខាងក្នុង ។​ដូច្នេះ​ជម្រើស​ល្អ​របស់​ស្ត្រី​មួយចំនួនធំ គឺ​មិន​ពាក់អាវ​ទ្រនាប់​ឡើយ ។​

ហេតុផល​ខ្លះៗ​ដែល​ស្ត្រី​អឺរ៉ុប​មិន​ចូលចិត្ត​ពាក់អាវ​ទ្រនាប់​

៤-​ទាមទារ​សិទ្ធិ​ស្មើគ្នា​
​មាន​ស្ត្រី​បរទេស​មួយចំនួនធំ​យល់ឃើញថា កាលដែល​នាង​មិនបាន​ពាក់អាវ​ទ្រនាប់​នោះ គឺ​មិន​ខុសពី​​បុរស​ដែល​មិនបាន​ពាក់អាវ​ក្នុង​ដែរ ហើយ​ដែល​វា​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​ស្មើគ្នា​រវាង​បុរស និង ស្ត្រី ។ ដូច្នេះ​ជម្រើស​​របស់​នាង គឺ​មិន​ពាក់អាវ​ទ្រនាប់​ឡើយ ៕ គ ឡេង​

ហេតុផល​ខ្លះៗ​ដែល​ស្ត្រី​អឺរ៉ុប​មិន​ចូលចិត្ត​ពាក់អាវ​ទ្រនាប់​