Galaxy J1 (2016) មានលក់នៅក្នុងប្រទេសកម្ពុជាយើងហើយ តម្លៃ….

Galaxy J1 (2016) មានលក់នៅក្នុងប្រទេសកម្ពុជាយើងហើយ តម្លៃ....

Galaxy J1 (2016) គឺជាស្មាតហ្វូនដ៏ថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន Samsung ដែលស្មាតហ្វូននេះទើបនឹងមកដល់ក្នុងប្រទេសកម្ពុជាយើងហើយ ដែលវាមានរាងស្អាត សង្ហាជាងមុន ស្តើងតែរឹងមាំល្អ វាមានទំហំអេក្រង់តូចល្មម 4.5 អ៊ីញ ជាប្រភេទ Super AMOLED ជាមួយនឹងរីសូលូសិន 480 x 800 ភិចសែល ដែលអាចបង្ហាញរូបភាព វីដេអូ បានច្បាស់ល្អ យ៉ាងរស់រវើក ។ Galaxy J1 (2016) មានកាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល អមជាមួយ LED Flash មួយគ្រាប់ សំរាប់ថតនៅពេលយប់ ចំនែកកាមេរ៉ាមុខមានទំហំ 2 មេហ្គាភិចសែល, ស្មាតហ្វូននេះមាន មេម៉ូរីម៉ាស៊ីនទំហំ 8 ជីកាបៃ និង រ៉េមទំហំ 2 ជីកាបៃ, វាប្រើបន្ទះឈីប Exynos 3475 Quad ហើយដើរដោយស៊ីភីយូ Quad-core 1.3 GHz Cortex-A7 ដែលអាចដោនឡូតហ្គេមបានលឿន ព្រមទាំងប្រើប្រាស់កម្មវិធីផ្សេងៗ បានយ៉ាងរលូនផងដែរ ។ Galaxy J1 (2016) ដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v5.1.1 (Lollipop), មានថាមពលថ្មទំហំ 2050 មីលីអំពែ, រីឯតម្លៃរបស់ស្មាតហ្វូន Galaxy J1 (2016) នេះ មានតម្លៃ 140 $ នៅក្នុងប្រទេសយើង ។

Galaxy J1 (2016) មានលក់នៅក្នុងប្រទេសកម្ពុជាយើងហើយ តម្លៃ....

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 4.5 inches (720 x 1280 pixels)
  • បន្ទះឈីប : Exynos 3475 Quad
  • CPU : Quad-core 1.3 GHz Cortex-A7
  • RAM : 2 GB
  • Memory ខាងក្នុង : 8 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ 128 GB
  • កាមេរ៉ាក្រោយ : 5 MP, LED flash
  • កាមេរ៉ាមុខ : 2 MP
  • ថាមពលថ្ម : Removable Li-Ion 2050 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : White, Black, Gold 

Galaxy J1 (2016) មានលក់នៅក្នុងប្រទេសកម្ពុជាយើងហើយ តម្លៃ....

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Galaxy J1 (2016) មានលក់នៅក្នុងប្រទេសកម្ពុជាយើងហើយ តម្លៃ....
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Galaxy J1 (2016) មានលក់នៅក្នុងប្រទេសកម្ពុជាយើងហើយ តម្លៃ....

ចុះថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 10:40 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ