ផ្កា​នៅ​តែ​លក់​ដាច់​ខ្លាំង ទោះ​យុវវ័យ​ដឹង​អត្ថន័យ​ច្រើន​ពី​ថ្ងៃ​ ១៤​ កុម្ភៈ

ផ្កា​នៅ​តែ​លក់​ដាច់​ខ្លាំង ទោះ​យុវវ័យ​ដឹង​អត្ថន័យ​ច្រើន​ពី​ថ្ងៃ​ ១៤​ កុម្ភៈ

ថ្ងៃ Valentine’s day ម្សិល​មិញ នៅ​តាម​ដង​ផ្លូវ​គេ​ឃើញ​មាន​ដាក់​លក់​ផ្កា តុក្កតា វត្ថុ​អនុស្សាវរីយ៍​ហូរ​ហែ​ស្ទើរ​ពេញ​រាជធានី​ភ្នំ​ពេញ។ ស្រប​ពេល​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​ពី​អត្ថន័យ​ពិត​នៃ​ទិវា​នេះ យុវវ័យ​ភាគ​ច្រើន​បាន​ដល់​ដឹង​ពី​បុណ្យ​នេះ​តែ​បើ​ងាក​មក​អាជីវករ​លក់​ផ្កា​នៅ​ថ្ងៃ​បុណ្យ​នេះ​កាល​ពី​ម្សិលមិញ ពួក​គេ​អះ​អាង​ថា​នៅ​តែ​លក់​ដាច់​ដូច​រាល់​ឆ្នាំ។

 

 

ផ្កា​នៅ​តែ​លក់​ដាច់​ខ្លាំង ទោះ​យុវវ័យ​ដឹង​អត្ថន័យ​ច្រើន​ពី​ថ្ងៃ​ ១៤​ កុម្ភៈ

 

 

អ្នក​ស្រី មួយ​អេង ដាក់​ផ្កា​លក់​នៅ​តាម​មហាវិថី​ម៉ៅ​សេ​ទុង ប្រាប់​ថា ឆ្នាំ​នេះ​លក់​ដាច់​ស្ទើរ​គ្មាន​សល់ មិន​ថា​តុក្កតា ផ្កា​ស្រស់ ឬ​ផ្កា​សូត្រ​នោះ​ទេ។ អ្នក​ស្រី​ថា ឆ្នាំ​នេះ​លក់​បាន​ដល់​ទៅ ​១ ២០០​ ទង ដែល​ឆ្នាំ​មុន​បាន​តែ ​៨០០​ទង។

 

 

សម្រាប់​អាជីវករ​ម្នាក់​ទៀត​តែង​លក់​ផ្កា​រាល់​ឆ្នាំ​នៅ​តាម​ដង​ផ្លូវ​ឲ្យ​តែ Valentine’s day និយាយ​ថា នៅ​តែ​លក់​ដាច់​ដូច​រាល់​ឆ្នាំ ហើយ​អ្នក​ចូល​ទិញ​មាន​ទាំង​យុវវ័យ ចាស់ ក្មេង​គ្រប់​វ័យ​ទាំង​អស់។

 

 

សម្រាប់​ឆ្នាំ​នេះ អ្នក​នាង ភី ថា​លក់​ដាច់​បាន​៥០០​ទង ព្រោះ​អ្នក​ទិញ​គេ​និយម​ទិញ​តុក្កតា ផ្កា​សូត្រ​ច្រើន​ជាង​ដោយ​សារ​គេ​យល់​ថា​ស្អាត​ជាង។ការ​លក់​ដាច់​នេះ អ្នក​លក់​រូប​នេះ​យល់​ថា​មក​ពី​មនុស្ស​គ្រប់​គ្នា​ចង់​ទិញ​ជូន​មនុស្ស​ជា​ទី​ស្រលាញ់​ដូច​ជា គ្រូ ម្ដាយ​ឪពុក បង​ប្អូន ឬ​សង្សារ​ជា​ដើម​ដើម្បី​បញ្ជាក់​ក្ដី​ស្រលាញ់​ដែល​មិន​សំដៅ​តែ​លើ​ស្នេហា​មួយ​មុខ។

 

 

ផ្កា​នៅ​តែ​លក់​ដាច់​ខ្លាំង ទោះ​យុវវ័យ​ដឹង​អត្ថន័យ​ច្រើន​ពី​ថ្ងៃ​ ១៤​ កុម្ភៈ

 

 

ចំពោះ​យុវជន ខេម បាន​ចូល​ទិញ​ផ្កា​ជូន​មិត្ត​ស្រី​ខ្លួន បង្ហើប​ថា រូប​គេ​មក​ទិញ​ផ្កា​គឺ​មិន​មែន​ចង់​ឲ្យ​តម្លៃ​ថា​បុណ្យ​នេះ​ជា​បុណ្យ​សង្សារ​ឡើយ គឺ​គ្រាន់​ចង់​បញ្ជាក់​ពី​ការ​ស្រលាញ់ នឹក​រលឹក​គិត​ដល់​គ្នា​ប៉ុណ្ណោះ ដោយសារ​បុណ្យ​នេះ​គឺ​ជា​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ហើយ​ក្នុង​ថ្ងៃ Valentine’s day ក្រៅ​ពី​ជូន​ផ្កា គឺ​ទៅ​ញ៉ាំ​អី​ជុំ​គ្នា​ដើម្បី​បង្កើត​អនុស្សាវរីយ៍ មិន​មាន​ទៅ​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​ប្រពៃណី​នោះ​ឡើយ។

 

 

កន្លង​មក​សង្គម​ស៊ី​វិល ក្រសួង​ពាក់ព័ន្ធ​មាន​ការ​ព្រួយ​បារម្ភ និង​ចេញ​សេចក្ដី​អំពាវនាវ​ដើម្បី​ចាត់​វិធាន​ការ​ទប់​ស្កាត់​ផ្សេង​ៗ ចៀស​វាង​ការ​ភ្លើត​ភ្លើន​របស់​យុវវ័យ​ភ័ន្ត​ច្រឡំ​ទៅ​លើ​បុណ្យ​នេះ៕

 

 

 

អត្ថបទ៖ លឹម សុ​នា