ក្រុម​និស្សិត​បង្វែរ Valentine’s day មក​ជា​កម្មវិធី​សប្បុរសធម៌

ក្រុម​និស្សិត​បង្វែរ Valentine’s day មក​ជា​កម្មវិធី​សប្បុរសធម៌

ក្រុម​និស្សិត​ស្ទើរ​គ្រប់​សាកលវិទ្យាល័យ បាន​រៀប​ចំ​ស្តង់​ទំនិញ ចំណី​អាហារ​របស់​ខ្លួន​ដាក់​លក់​ក្នុង​ទិវា​នៃ​ក្ដី​ស្រលាញ់ ដើម្បី​យក​ប្រាក់​សម្រាប់​ជា​ការ​បរិច្ចាគ​ក្នុង​ន័យ​សប្បុរសធម៌ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា។

 

 

ក្រុម​និស្សិត​បង្វែរ Valentine’s day មក​ជា​កម្មវិធី​សប្បុរសធម៌

 

ស្តង់​មិន​តិច​ជាង​៥០ រៀប​ចំ​ដោយ​មាន​លក់​ភេសជ្ជៈ ប្រហិត​ចៀន នំ​បញ្ចុក ស៊ូ​ស៊ី និង​អាហារ​ផ្សេង​ៗ​បូក​រួម​ទាំង​វត្ថុ​អនុស្សាវរីយ៍ ការ​លេង​តន្ត្រី ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

 

 

យុវជន រ័ត្ន សុ​ផា​ណា និស្សិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​គមនាគមន៍​ឆ្នាំ​ទី​២ ​រៀប​​ស្តង់​លក់​នំ​ប៉ោង ប្រាប់​ថា ក្រុម​របស់​គេ​មាន​គ្នា២០នាក់ មក​លក់​នំ​ប៉ោង និងដើររៃអង្គាស​ដើម្បី​យក​ប្រាក់​សម្រាប់​ជា​ការ​បរិច្ចាគ​ផ្សេង​ៗ​ដែល​ចាត់​ចែង​តាមប្រធានតាម​ការ​គួរ។ សុផាណាបន្ត​ថា ឆ្នាំ​មុន​ក្រុម​របស់​គេ​ក៏​បាន​ចូល​រួម​ដែរ ដោយ​ប្រមូល​ប្រាក់​បាន​ ១០០​ ដុល្លារ សម្រាប់​កម្មវិធី​សប្បុរសធម៌​នេះ។

 

 

ក្រុម​និស្សិត​បង្វែរ Valentine’s day មក​ជា​កម្មវិធី​សប្បុរសធម៌

 

ក្រុម​និស្សិត​បង្វែរ Valentine’s day មក​ជា​កម្មវិធី​សប្បុរសធម៌

 

ក្រុម​និស្សិត​បង្វែរ Valentine’s day មក​ជា​កម្មវិធី​សប្បុរសធម៌

 

ក្រុម​និស្សិត​បង្វែរ Valentine’s day មក​ជា​កម្មវិធី​សប្បុរសធម៌

 

 

 

អត្ថបទ៖ លឹម សុ​នា
រូបថត៖ ទូរសព្ទ​ដៃ