អ្នក​ដឹង​អត្ថន័យ​សង្ខេប The Wildland របស់​យុវជន​ថ្នាក់​ទី​៩ សុក ខៀវ​សមិទ្ធិ ហើយ​ឬ​នៅ?

អ្នក​ដឹង​អត្ថន័យ​សង្ខេប The Wildland របស់​យុវជន​ថ្នាក់​ទី​៩ សុក ខៀវ​សមិទ្ធិ ហើយ​ឬ​នៅ?

The Wildland ជា​សៀវភៅស្នាដៃ​ទី​បួន​ របស់​អ្នក​និពន្ធ​វ័យ ១៥ ឆ្នាំ សុក ខៀវ​សមិទ្ធិ ​​បន្ទាប់​ពី Midknight , Knightfall, Nikolai ហើយ​សៀវភៅ​នេះ​​ ត្រូវ​បាន​ដាក់​​សម្ពោធ​​ជា​ផ្លូវការ​ហើយ​កាល​ពីថ្មីៗ​នេះ ដោយ​មាន​អ្នក​ចូលរួម​យ៉ាង​ច្រើន។

 

អ្នក​ដឹង​អត្ថន័យ​សង្ខេប The Wildland របស់​យុវជន​ថ្នាក់​ទី​៩ សុក ខៀវ​សមិទ្ធិ ហើយ​ឬ​នៅ?

 

The Wildland ជា​សៀវភៅ​ប្រលោមលោក​បែប​វិទ្យាសាស្ត្រ ដែល​និយាយ​ពី​​ការ​វាយ​ដណ្ដើម យក​ដែន​ដី​កោះ​​​របស់​ចក្រភព​អង់គ្លេស កាល​ពី ២០០ ឆ្នាំ​មុន។ នៅ​ពេល​ចក្រភព​អង់គ្លេស​វាយ​រំលោភ​យក​ដី​ ពី​ភាគី​ម្ខាងទៀត​កាន់​តែ​ខ្លាំង​ឡើង ហើយ​ថ្ងៃ​មួយដោយ​មើល​ឃើញ​ថា ប្រជាជន​ម្ចាស់​ដី​តស៊ូ​ច្បាំង​បក​វិញគួរ​ឱ្យ​អាណិត​អាសូរនោះ ​ទាហាន​ស័ក្ដិ​ប្រាំ​​របស់​អង់គ្លេស​ម្នាក់ ក៏​បាន​សម្រេច​ចិត្តទៅ​ជួយ​​ច្បាំង​ម្ចាស់​ដី​វិញ”។ នេះ​បើ​តាម​​ការ​ថ្លែង​របស់ ឯកឧត្ដម​ បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​​ត្រូវ​ជា​ឪពុក​របស់​យុវជន សុក ខៀវ​សមិទ្ធិ។

 

ប៉ុន្តែទោះបីជាយ៉ាងណា ឯកឧត្ដម សុក ស៊ីផាន់ណា មាន​ប្រសាសន៍​ថា គោល​បំណង​សំខាន់ នៃ​ការ​សម្ពោធ​សៀវភៅ​​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​កន្លង​ទៅ មិន​មែន​ចង់​បង្ហាញ​​ពី​ភាព​អស្ចារ្យ​នៃ​អត្ថន័យ​នៃ​សៀវភៅ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​​ចង់​បំផុស​ឱ្យ​ក្មេងៗ ចេះ​ស្រលាញ់​​ការ​រៀន​សូត្រ សៀវភៅ ចូលចិត្ត​ការ​អាន ស្រលាញ់​ការ​សរសេរ។

 

“កម្មវិធី​ថ្ងៃ​នេះ ​ខ្ញុំ​ចង់​ឱ្យ​ឪពុកម្ដាយ​ជំរុញ​ឱ្យ​​កូន ស្រលាញ់​​ការ​រៀន​សូត្រ ស្រលាញ់​សៀវភៅ ចូលចិត្ត​ការ​អាន ស្រលាញ់​ការ​សរសេរ”។

 

សៀវភៅ The Wildland ​សុក ខៀវ​សមិទ្ធិ បាន​ប្រើ​រយៈពេល​និពន្ធ​មួយ​ឆ្នាំ ហើយ​បោះពុម្ព​លើក​ដំបូង ១ ០០០ ក្បាល ដែល​មាន​លក់​នៅ​តាម​បណ្ណាគារ ហើយ​រូប​គេ​នឹង​បរិច្ចាគ​ប្រាក់ ​២៥% ​បាន​ពី​ការ​លក់​សៀវភៅ​ទាំង​នេះ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។ The Wildland នឹង​មាន ២ ​ភាគ​បន្ត​ទៀត ហើយ​ភាគ ១ នេះ​កំពុង​ត្រូវ​បាន​គេ​ប្រែ​សម្រួល​​មក​ជា​ភាសា​ខ្មែរ។

 

ក្នុង​កម្មវិធី​បើកសម្ភោធ បើ​ទោះ​មិន​ទាន់​ដឹង​ពី​អត្ថន័យ​នៃ​សៀវភៅ​ក្ដី កញ្ញា គៀត ស៊ីណេត អ្នកសម្របសម្រួលសិក្សាធិការ នៃ​សាលា​វេស្លាញ បាន​ទិញសៀវភៅ ​Midknight , Knightfall, Nikolai និង The Wildland ចំនួន​ ១០ ក្បាល ​ដើម្បី​ទុកចែកសិស្សានុសិស្ស​អាននិង​​ដក​បទពិសោធន៍។ កញ្ញា​បាន​កោតសរសើរដល់ សុក ខៀវ​សមិទ្ធិ ដែល​មាន​អាយុ​ទើប ១៥ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​រូបគេមាន​ដុងនិពន្ធសៀវភៅ​បាន​យ៉ាងល្អ ហើយកញ្ញា​​សង្ឃឹម​ថា​ សមិទ្ធិនឹង​យក​ចំណេះ​ដឹង​នេះ ចែកចាយ​ដល់​ក្មេងៗ​បន្ត​ទៀត៕

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ