ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​ គិតត្រឹមម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៥​ កុម្ភៈនេះ​ ចៅក្រមស៊ើបសួរសាលាដំបូង​ខេត្តសៀមរាប​លោក លឹម សុគន្ឋារ៉ា ​កំពុងសាកសួរជន​ដៃដល់សម្លាប់កាត់ក្បាលឈ្មោះ​ ចាន់ ឆាយ៉ា និង ​អ្នកបើកបររថយន្តឈ្មោះ ​និប សិទ្ឋិ​ ។

សេចក្តីរាយការណ៍​បានបន្តថា​ បន្ទាប់ពីសាកសួររួច​ ចៅក្រមនឹងចោទប្រកាន់បទល្មើស​ រួចនឹងបញ្ជូនទៅឃុំខ្លួន​នៅពន្ឋនាគាររង់ចំាបើកសវនាការ​ផ្តន្ទាទោសនៅពេលខាងមុខ ៕