លោក John Kerry បានសួរសម្តេច ហ៊ុន សែន ថា​តើ​ «ចង់បាន​អ្វីពី​អាមេរិក»?

ជំនួប​រវាង​លោក John Kerry និង​សម្តេច ហ៊ុន សែន នៅវិមាន​សន្តិភាពកាលីហ្វ័រនីញ៉ា-សហរដ្ឋអាមេរិក៖ ក្នុង​ឋានៈជាភ្ញៀវរបស់​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ហើយនោះ សម្តេច​ ហ៊ុន សែន ក៏បាន​និយាយ​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិកនិង​កម្ពុជា ប្រាប់សហគមន៍​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ផងដែរ។

ត្រង់នេះ ប្រមុខរដ្ឋាភិបាល​កម្ពុជា​បាន​រំឮកអំពី​ដំណើរទស្សនកិច្ច​ថ្មីៗ​របស់​ប្រមុខ​ការទូត​អាមេរិក លោក John Kerry នៅក្នុងប្រទេស​កម្ពុជា ហើយ​ក៏បាន​បង្ហើប​អំពី​កិច្ចសន្ទនា​ខ្លះ​រវាង​សម្តេច និងប្រមុខការទូតអាមេរិក។ បើតាម​ប្រសាសន៍​របស់សម្តេច ហ៊ុន សែន នោះ លោក John Kerry បាន​សួរ​ត្រង់ៗទៅសម្តេច​ថា តើ​សម្តេច​ចង់បានអ្វីខ្លះពី​សហរដ្ឋអាមេរិក? នៅចំពោះមុខ​ពលរដ្ឋ​ខ្មែរប្រមាណ៥០០នាក់​ដែល​សម្តេច​បាន​សំណេះសំណាល​នៅក្នុង​ទីក្រុង​Rancho Mirage ប្រមុខរដ្ឋាភិបាល​កម្ពុជា​បានបន្ត​បង្ហើបពីអ្វីដែល​សម្តេច​ប្រាប់លោក John kerry នោះគឺ៖ ទីមួយ សម្តេច​ស្នើអាមេរិក​ឲ្យនាំផលិតផលពីកម្ពុជា​ចូលទៅអាមេរិក​ឲ្យបានច្រើន​ដោយមិនបាច់មាន កូតា​ និង​ពន្ធ​នាំចូល។ ទីពីរ៖ សូមឲ្យវិនិយោគិន​អាមេរិក​មក​បោះទុន​នៅ​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើន និងទីបី គឺសម្តេច​បាន​ស្នើ​ឲ្យ​អាមេរិក​ពិចារណា​អំពី​បញ្ហាបំណុលដែល​កម្ពុជា​ជំពាក់អាមេរិក ក្នុង​របប​លន់ នល់៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​