១៤ថ្ងៃ ក្នុងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស ជាង១០០នាក់

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ១០១នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់-ស្រាល ចំនួន៣០៤ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦។

យោងតាមរបាយការណ៍ របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ១៤ថ្ងៃនេះ បានកើតឡើងចំនួន ១៨៩លើក កើនឡើង៤២លើក ស្មើនឹង ២៩ភាគរយ, ស្លាប់ចំនួន ១០១នាក់ កើន២១នាក់ ស្មើនឹង ២៦ភាគរយ, របួសសរុបចំនួន ៣០៤នាក់ ថយចុះ៦២នាក់ ស្មើនឹង ១៧ភាគរយ ក្នុងនោះរបួសធ្ងន់ចំនួន ១៨៧នាក់ កើន១៩នាក់ ស្មើនឹង ១១ភាគរយ និងរបួសស្រាលចំនួន ១១៧ ថយចុះ៨១នាក់ ស្មើនឹង ៤១ភាគរយ។

 គ្រោះថ្នាក់ចរាចរណ៍ទាំង ១៨៩លើកនោះ បានបណ្តាលមកពី បើកបរក្នុងល្បឿនលឿន ចំនួន ៦៥លើក, ស្រវឹង ៣១លើក, ប្រជែងគ្រោះថ្នាក់ ១៧លើក, មិនគោរពសិទ្ធិ ២១លើក, មិនប្រកាន់ស្តាំ ២៩លើក, បត់គ្រោះថ្នាក់ ១៩លើក, កត្តាយានយន្ត ៤លើក, និងងងុយដេក ១លើក។

ដោយឡែក គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៤ ខែកុម្ភៈ បានបណ្តាលឲ្យ មនុស្សចំនួន ៤នាក់ស្លាប់ បាត់បង់ជិវិត, របួសធ្ងន់ ៣នាក់ និងរបួសស្រាល ៤នាក់។ បណ្តាលឲ្យខូចខាតម៉ូតូ ៧គ្រឿង, រថយន្តធុនតូច ២គ្រឿង និងយានផ្សេងៗ ១គ្រឿង។ បណ្តាលមកពី បើកបរក្នុងល្បឿនលឿន ២លើក, មិនប្រកាន់ស្តាំ ២លើក, ស្រវឹង១លើក បត់គ្រោះថ្នាក់ ១លើក និងងងុយដេក ១លើក៕

១៤ថ្ងៃ ក្នុងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស ជាង១០០នាក់