ប្រធានគណបក្ស យុវជនកម្ពុជា នឹងទៅជួបពលករខ្មែរ នៅថៃ ដើម្បីទាញ សំឡេងឆ្នោត

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ធ្វើដំណើរទៅប្រទេសថៃ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីជួបសំណេះសំណាល ជាមួយបងប្អូនពលករខ្មែរ ធ្វើការងារ នៅទីនោះ ក្រោយពីលោកបានធ្វើដំណើរ ទៅប្រទេសម៉ាឡេស៊ី។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥ កុម្ភៈ ថា “នៅមិនយូរទៀតទេ ថ្នាក់ដឹកនាំគណបក្ សយុវជន កម្ពុជា នឹងចុះជួបសំណេះសំណាល ជាមួយបងប្អូនពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ នៅក្នុងខែកុម្ភៈនេះ តែម្តង។ បងប្អូនពលករគ្រប់ប្រទេស គឺជាចំណែកនៃក្តីសង្ឃឹម របស់គណបក្សយុវជនកម្ពុជាយើង”៕

ប្រធានគណបក្ស យុវជនកម្ពុជា នឹងទៅជួបពលករខ្មែរ នៅថៃ ដើម្បីទាញ សំឡេងឆ្នោត