ក្រុមហ៊ុនផលិតរថយន្ត Koenigsegg ផលិតសោរតម្លៃ ២៥០.០០០ ដុល្លារអាម៉េរិក

បច្ចេកវិទ្យា៖ ក្រុមហ៊ុនផលិតរថយន្ត Koenigsegg បានឲ្យដឹងថាក្រុមហ៊ុនបាន ផលិតសោររថយន្ត ដែលមាន តម្លៃថ្លៃបំផុត ដោយរចនាឡើង ជាមួយនឹង ត្បូងពេជ្រ នេះបើយោងតាម សារព័ត៌មាន motorauthority ដែលចុះផ្សាយនៅពេលថ្មីៗនេះ។ កន្លងមកមានតែសោរ Ferarri Car ដែលថ្លៃជាងគេ លើពិភពលោក ដោយមានតម្លៃ ១.២ លានដុល្លារអាម៉េរិក ដោយធ្វើឡើងចេញ ពីគ្រាប់ត្បូងពេជ្រ តូចៗ រាប់រាយគ្រាប់ ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុន ផលិតរថយន្ត Koenigsegg ចង់ចាប់លំដាប់ថ្នាក់ទី២ ដោយផលិតសោរ ថ្លៃបំផុតដែរ ។ សម្រាប់សោរ រថយន្តរបស់ Koenigsegg ស្ថាបនាឡើងដោយផ្លាទីន និងត្បូងនិលមួយបែប ហើយនឹងត្បូងពេជ្រ ចំនួន៤០ការ៉ាត់ ដោយសោរនេះ លក់ចេញក្នុងតម្លៃ ២៥០.០០០ ដុល្លារអាម៉េរិក ៕ ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ក្រុមហ៊ុនផលិតរថយន្ត Koenigsegg ផលិតសោរតម្លៃ ២៥០.០០០ ដុល្លារអាម៉េរិក