ទំនាក់ទំនង កម្ពុជា​-​សហគមន៍​អឺរ៉ុប ក្នុង​រយៈពេល​ជាង ២០​ឆ្នាំនេះ​ទទួល​ផ្លែផ្កា​យ៉ាង​ល្អ​

Doliprane TVC

​ភ្នំពេញៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​បាន​មានប្រសាសន៍ថា ​ចំណង​ទំនាក់ទំនង​ រវាង​​កម្ពុជា​ជាមួយ នឹង​ សហគមន៍​អឺរ៉ុប​ក្នុង​រយៈពេល ​២០​ឆ្នាំកន្លងមក បានទទួល​នូវ​ផ្លែផ្កា យ៉ាង​ល្អ ក្នុងនេះ​មាន​ទាំង​ការពង្រីក​សហប្រតិបត្តិការ​និង​ទំនាក់ទំនង​ក្នុងចំណោម​បណ្តា​ប្រទេស​សហគមន៍​អឺរ៉ុប​ផងដែរ​។​ ការបញ្ចេញ​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​ជា​មួ​​យ​លោ​កច​ច អ៊ី​ហ្គា (HE. Mr. George Edgar ) ឯកអគ្គរដ្ឋទូត​សហគមន៍ អឺរ៉ុប​ដែល​ទើប​តែងតាំង​ថ្មី ប្រចាំ​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​នៅក្នុង​វិមាន​រដ្ឋសភាជាតិ​នា​ព្រឹក​ថ្ងៃទី​១២ ​ខែកុម្ភៈ ​ឆ្នាំ​២០១៦ ​។​

ថ្លែង​ក្រោយ​បញ្ចប់​ជំនួប​នេះ លោក កែវ ពិសិដ្ឋ ប្រធាន​ខុទ្ទកាល័យ និង​ជា​អ្នក​នាំពា​ក្ស សម្តេច​ពញា​ចក្រី ហេង​សំរិន​បានឱ្យដឹងថា​ក្នុងជំនួប​នេះ​សម្តេច​ប្រធានរដ្ឋសភា​បានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​អឺរ៉ុប​នា​កន្លងមក​ដែល​អាចជួយ​ចំណែក​យ៉ាងសំខាន់​ដល់​វិស័យសេដ្ឋកិច្ច​ជាតិ​កម្ពុជា​។​

​លោក​បាន​បន្ថែមថា​នាឱកាស​នោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​បាន​សម្តែង​ការថ្លែងអំណរគុណ​ដល់​សហ​គម​ន៍​អឺរ៉ុប​ក្នុង​ការជួយ​គាំទ្រ​និង​ពិសេស​ជួយ​លើ​វិស័យ​ជាច្រើន​ដល់​កម្ពុជា​ក្នុងនោះ​មានដូចជា​វិស័យ​នយោបាយ សិទ្ធ​ម​​នុស្ស សុខាភិបាល អប់រំ កសិកម្ម ដែល​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​លូតលាស់​ទៅមុខ​គួរកត់សម្គាល់​។​

ជាមួយគ្នា​នាឱកាស​នោះដែរ​លោក​បាន​សន្យាថា​នឹង​ជួយ​ជំរុញ ទំនាក់ទំនង ពាណិជ្ជកម្ម​ពី​កម្ពុជា​ទៅ កាន់​បណ្តា​ប្រ​ទេ​ស​នៅ​អឺរ៉ុប​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ទាំងនេះ​ដោយសារ​នាពេល​បច្ចុប្បន្ន សហគមន៍​អ៊ឺរ៉ុប គឺជា​ទីផ្សារ​ដ៏​ធំ​បំផុតលំដាប់​ទី ១​សម្រាប់​ការនាំចេញ ផលិតផល​ពី​ប្រទេស​កម្ពុជា​។​

លោក ថា​ក្នុងការ​មក​បំពេញការងា​រ​នៅ​ប្រទេស​កម្ពុជា​នេះ​លោក​សន្យា​នឹង​ជំរុញ ទំនាក់ទំនង​រវាង សហគមន៍​អ៊ឺរ៉ុប​ និង​ កម្ពុជា កាន់​តែមាន​ភាពរឹងមាំ​និង​ជិតស្និត ព្រមទាំង​ខិតខំ​បន្ត បំពេញការងារ​ឱ្យ​កាន់ តែ​ខ្លាំងខ្លា​ថែមទៀត ក្នុ្ង​ង​អាណត្តិ​ថ្មី ​រយៈពេល ៤​ឆ្នាំ​របស់លោក​នៅ​កម្ពុជា​នេះ​៕ ដេប៉ូ​


ទំនាក់ទំនង កម្ពុជា​-​សហគមន៍​អឺរ៉ុប ក្នុង​រយៈពេល​ជាង ២០​ឆ្នាំនេះ​ទទួល​ផ្លែផ្កា​យ៉ាង​ល្អ​