គូបូតា​ប្រកាស​សមាសភាព​​ប្រចាំ​ជើង​ឯក​វគ្គ​៥​


គូបូតា​ប្រកាស​សមាសភាព​​ប្រចាំ​ជើង​ឯក​វគ្គ​៥​

ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ជើង​ឯក​គូបូតា​វគ្គ​៥​​នៅ​សង្វៀន​បាយ័ន​បឹងស្នោ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ហើយ​​តាម​រយៈ​ការ​ធ្វើ​សន្និសីទ​ប្រកាស​សមាសភាព​អ្នក​ប្រដាល់​ជើង​ខ្លាំង​៨​រូប​កាល​ពី​​ថ្ងៃ​អាទិត្យ​ ម្សិល​មិញ។

គូបូតា​ប្រកាស​សមាសភាព​​ប្រចាំ​ជើង​ឯក​វគ្គ​៥​

 

ក្នុង​សន្និសីទ​ ជើង​ខ្លាំង​វ័យ​ក្មេង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ចំនួន​៨​រូប​​ត្រូវ​បាន​ប្រកាស​ជា​បេក្ខភាព​រួម​មាន​​អ្នក​ប្រដាល់​ចិត្ត​សឿង​ ឯម​ លីថូ, រឿង​ សារ័ត្ន, ចាន់​ រក្សា, ម៉ន សាម៉េត, ថន វាសនា​, វៀត ប៊ុនឌឿន និង​ សេង​ ស្រឿន​​​ត្រូវ​ពាក់​មុខ​យក្ស​ដាក់​គ្នា​វេលា​ម៉ោង​​១​រសៀល​ រាល់​ថ្ងៃ​អាទិត្យ​នៅ​សង្វៀន​បាយ័ន​​បឹងស្នោរ​ចាប់​ពី​ថ្ងៃ​ទី​៦​ ខែ​មីនា ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

​ជា​មួយ​គ្នា​នេះ​ សន្និសីទ​​ក៏​បាន​បង្ហាញ​កម្មវិធី​ពិសេស​មួយ​«គូបូតា​​ដំណើរ​កម្សាន្ត​​កសិករ​រីករាយ»​ដែល​ជា​ឆ្នោត​សម្រាប់​ផ្សេង​សម្រាប់​អតិថិជន​​របស់​ខ្លួន។ លោក​ ឆាលីមឆៃ អគ្គនាយក​ក្រុម​ហ៊ុន​គូបូតា​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ដំណើរ​កម្សាន្ត​កសិករ​រីករាយ​នេះ​មាន​រហូត​ដល់​​៦០​រង្វាន់​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​នៅ​ប្រទេស​ថៃ​រយៈ​ពេល​៣​យប់​ និង​៤​ថ្ងៃ។ កម្មវិធី​នេះ​ចាប់​ផ្តើម​ពី​​ថ្ងៃ​នេះ​ទៅ​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ ឆ្នាំ​២០១៦៕

 

គូបូតា​ប្រកាស​សមាសភាព​​ប្រចាំ​ជើង​ឯក​វគ្គ​៥​

 

អត្ថបទ៖ ជាន ចាន់រ៉ា​