OUKITEL 4000 ញញួរ​ដំ​មិន​បែក​ឬ​ម៉ូតូ​កិនពី​លើ មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​តម្លៃ​ជាង ១០០ដុល្លារ

ស្មាតហ្វូន OUKITEL 4000 ជា​កំពូល​ស្មាត​ហ្វូន​ស៊េរី​ថ្មី​ដែល​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​​សមត្ថភាព​ខ្ពស់​និង​រឹង​មាំ ​ទោះ​បី​ធ្លាក់​ត្រូវ​រង​នឹង​មុខ​ញញួរ​ឬ​ម៉ូតូ​ជិះ​កិន​ពី​លើ​ក៏​ដោយ។

ទូរសព្ទ​នេះ ​ទើប​នាំ​ចូល​​ដោយ​​ក្រុមហ៊ុន Polaris Mobile International  ដោយ​មាន​ការ​​សហការ​ដៃគូ​លក់​ពី​ក្រុម​ហ៊ុន​សែលកាត (Cellcard)។

OUKITEL 4000 ញញួរ​ដំ​មិន​បែក​ឬ​ម៉ូតូ​កិនពី​លើ មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​តម្លៃ​ជាង ១០០ដុល្លារ

លោក ជា មុនី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Polaris Mobile បាន​អះអាង​ថា កញ្ចក់​ការ OUKITEL 4000 ពិត​ជា​រឹង​មាំ​ខុស​ពី​កំពូល​ស្មាតហ្វូន​ដទៃ​លើ​ទីផ្សារ​បច្ចុប្បន្ន ​អាច​ធន់​នឹង​កម្លាំង​ញញួរ​ដំ​ពីលើ ហើយ​កាន់​តែ​ពិសេស​ទៀត​នោះ អេក្រង់​កំពូល​ស្មាតហ្វូន​ស៊េរី​ថ្មី​នេះ អាច​ប្រើ​ជា​ញញួរ​សម្រាប់​ដំ​ដែកគោល បាន​ដោយ​ពុំ​មាន​បញ្ហា​អ្វី​សូម្បី​បន្តិច។

ផ្នែក​គែម​របស់ OUKITEL 4000 ស្រោប​ដោយ​លោហៈ​រឹងមាំ ដែល​កាន់​នឹង​ដៃ​មាន​អារម្មណ៍​ថា​ស្មូត​ល្អ​។ វា​បំពាក់​ដោយ​កញ្ចក់​ការពារ​រឹងមាំ​ប្រភេទ Tempered Glass Screen បី​ស្រទាប់​ អេក្រង់​ទំហំ​ដល់​ទៅ៥អ៊ីញ ប្រើ​ស៊ីម​ពីរ​និង​គាំទ្រ​ប្រព័ន្ធ 4G បាន​ទៀត​ផង។

OUKITEL 4000 ញញួរ​ដំ​មិន​បែក​ឬ​ម៉ូតូ​កិនពី​លើ មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​តម្លៃ​ជាង ១០០ដុល្លារ

ស្មាតហ្វូន​ដ៏​រឹង​មាំ​​មួយ​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Lollipop (Version 5.1.1), មេម៉ូរី​ទំហំ 16GB, RAM 2 GB, ថាមពល​ថ្ម​ប្រើ​បាន​យូរ​ដល់​ទៅ 4000mAh រីឯ​CPU ប្រភេទ Quad Core មាន​ល្បឿន 1.0GHz។ ចំពោះ​កាមេរ៉ា​ក្រោយ​របស់ OUKITEL 4000មាន​ទំហំ 13MP ប្រើ​ប្រាស់​បច្ចេកវិទ្យា​សិនស័រ​របស់ SONY និង​ខាង​មុខ 5MP។

ស្មាត​ហ្វូន OUKITEL 4000 ដាក់​លក់​ក្នុង​តម្លៃ​តែ ១៦៨ដុល្លារ នៅ​គ្រប់​ការិយាល័យ​សែលកាត​ទូទាំង​រាជធានី​ភ្នំពេញ៕

OUKITEL 4000 ញញួរ​ដំ​មិន​បែក​ឬ​ម៉ូតូ​កិនពី​លើ មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​តម្លៃ​ជាង ១០០ដុល្លារ

OUKITEL 4000 ញញួរ​ដំ​មិន​បែក​ឬ​ម៉ូតូ​កិនពី​លើ មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​តម្លៃ​ជាង ១០០ដុល្លារ

OUKITEL 4000 ញញួរ​ដំ​មិន​បែក​ឬ​ម៉ូតូ​កិនពី​លើ មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​តម្លៃ​ជាង ១០០ដុល្លារ

OUKITEL 4000 ញញួរ​ដំ​មិន​បែក​ឬ​ម៉ូតូ​កិនពី​លើ មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​តម្លៃ​ជាង ១០០ដុល្លារ

អត្ថបទ៖ ប៉ែត ផាន់និត