​ការ​សិក្សា​៖ ​នារីៗ​អាច​​សរសេរ​កូដ​​​កុំព្យូទ័រ​បាន​ល្អ​ជាង​បុរសៗ​

​ការ​សិក្សា​៖ ​នារីៗ​អាច​​សរសេរ​កូដ​​​កុំព្យូទ័រ​បាន​ល្អ​ជាង​បុរសៗ​

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សហរដ្ឋអាមេរិក​បាន​​រក​ឃើញ​ថា​​កូដ​កុំព្យូទ័រ​ដែល​សរសេរ​ដោយ​នារីៗ​ ត្រូវ​បាន​វាយ​តម្លៃ​ពិន្ទុ​ខ្ពស់​ជាង​​ បើ​ប្រៀប​នឹង​កូដ​សរសេរ​ដោយ​បុរសៗ។

 

​ការ​សិក្សា​៖ ​នារីៗ​អាច​​សរសេរ​កូដ​​​កុំព្យូទ័រ​បាន​ល្អ​ជាង​បុរសៗ​

 

​លទ្ធផល​ខាង​លើ​ទទួល​បាន​ពី​ការ​សិក្សា​ដែល​ស្ទង់មតិ​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​​​គេហទំព័រ​ GitHub ប្រមាណ​៣​លាន​នាក់។ GitHub​ ជា​គេហទំព័រ​​ចែក​ចាយ​កូដ​កុំព្យូទ័រ​មួយ​ ដែល​អ្នក​ប្រើ​ប្រាស់​អាច​បង្ហោះ​កិច្ច​ការ​របស់​ខ្លួន​ ដើម្បី​សូម​ឲ្យ​អ្នក​សរសេរ​កូដ​ដទៃ​ទៀត​​វាយ​តម្លៃ​លើ​កិច្ច​ការ​របស់​ពួក​បាន។

 

តាម​រយៈ​​អ្នក​ប្រើ​ប្រាស់​៣​លាន​នាក់​ដែល​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា​ កូដ​សរសេរ​ដោយ​នារី​មាន​ការ​ទទួល​ស្គាល់​ខ្ពស់​ (៧៨,៦%) ជាង​កូដ​របស់​បុរស​ៗ​ (៧៤,៦%)។ បញ្ជាក់​ថា​ការ​ស្ទង់​មតិ​នេះ​គឺ​​គេ​បាន​លាក់​បាំង​ភេទ​របស់​​ម្ចាស់​កូដ​​ម្នាក់ៗ។

 

ដោយ​ឡែក​នៅ​ពេល​ដែល​គេ​​ធ្វើ​ការ​ស្ទង់មតិ​ថ្មី​​ដោយ​បង្ហាញ​ពី​ភេទ​របស់​អ្នក​សរសេរ​កូដ​លទ្ធផល​បែរ​ជា​ខុស​គ្នា​ ដោយ​​កម្រិត​នៃ​ការ​ទទួល​ស្គាល់​របស់​កូដ​សរសេរ​ដោយ​នារីៗ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ ៩,៣​ភាគ​រយ។ ចំណែក​ឯ​កម្រិត​នៃ​ការ​ទទួល​ស្គាល់​របស់​បុរស​ក៏​មាន​ភាព​ប្រែ​ប្រួល​ដែរ​ប៉ុន្តែ​មិន​ប្រែ​ប្រួល​ខ្លាំង​ឡើយ។

 

ការ​សិក្សា​ខាង​លើ​ក្រៅ​ពី​អាច​បង្ហាញ​ពី​សមត្ថភាព​ខ្លាំង​ខ្លា​របស់​នារី​ក្នុង​ជំនាញ​​ព័ត៌មាន​វិទ្យា​ គេ​ក៏​អាច​មើល​ឃើញ​ដែរ​ថា​ពិភព​បច្ចេកវិទ្យា​នៅ​តែ​មាន​ការ​រើស​អើង​ចំពោះ​នារីៗ៕​​​​​​​​​​​​​​​​

ចុច​អាន៖ ត្រឹម​មួយ​ឆ្នាំ កុំព្យូទ័រ​ជាង​១ម៉ឺន​គ្រឿង​នៅចិន ត្រូវ​ hacker វាយ​ប្រហារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheGuardian, Independent​​​​​​​​​​​​