តុលាការ​មិនទាន់ ចេញ​ដីការ​ឃុំខ្លួន​ឃាតករ ករណី​សម្លាប់​កាត់​ក្បាល នារី​បុគ្គលិក ភូមិ​វប្បធម៌ នៅឡើយ​ទេ​

សៀមរាប: លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង និង​ជា​តំណាង​អយ្យការ​សាលា ដំបូងខេត្តសៀមរាប បានអោយដឹង​នៅវេលា​ម៉ោង ជាង​៧​យប់​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ ឆ្នាំ២០១៦​នេះ តាម​ទូរ​សព្ទ័​ថា​៖ សំណុំរឿង​ករណី សម្លាប់​កាត់​ក្បាល នារី​បុគ្គលិក​ភូមិវប្បធម៌ មិនទាន់បាន​បញ្ចប់​ការ​សួរ ដេញដោល​ហើយក៏​មិនទាន់ សម្រេច​ចេញដីការ​ឃុំ​នៅឡើយ​ទេ​។ ជន​ត្រូវ​ចោទ ទាំង​២​នាក់​ត្រូវបាន​បញ្ជូនទៅ ឃុំខ្លួនបណ្តោះអាសន្ន​បន្ត នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​បន្ត​និតិ​វិធី​នៅ​ថ្ងៃស្អែក។​

 ជនសង្ស័យ​ទាំ​ពីរ​នាក់​ដែល​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ចាន់ ឆាយ​យ៉ា ភេទ​ប្រុស អាយុ​៤០ឆ្នាំ ជាម​គ្គុ​ទេស​ទេសចរណ៍ ភាសារ​ថៃ ជា​ជនដៃដល់ មាន​ស្រុកកំណើត​នៅខេត្តបាត់ដំបង់ ត្រូវបាន​នគរបាល​ចាប់ខ្លួន កាលពី​វេលា ម៉ោង​៥​និង​៣០​នាទី​ល្ងាចថ្ងៃទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​គោក​ដូង ក្រុង​សៀម​រា​បុំ​។​និង​ទី២-​ឈ្មោះ ណឹ​ប សិទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នក​បើ​បររថ​យន្ត រស់នៅ​ភូមិ​ទ្រុំខាងជើង ឃុំ​ជ្រោ​នាងនួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

 គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១២ ថ្ងៃទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នេះ ការភ្ញាក់ផ្អើលពេញ​ខេត្តសៀមរាប ដោយសារតែ​ប្រទះឃើញ​សាក​នារី​វ័យ ជាង​២០​ឆ្នាំម្នាក់​ដេកស្លាប់ ក្នុង​បន្ទប់​៣០១ ផ្ទះសំណាក់​ប្រាសាទកែវ ផ្លូវ​ផ្សា​រញ៉ែ ក្នុងភូមិ​តាភុលសង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្ត​សៀមរាប ដែល​សព​នារី​រងគ្រោះ ត្រូវបាន​ឃាតករសម្លាប់ កាត់​ក្បាល​យកទៅ​បាត់ បន្សល់ទុក​តែ​ខ្លួន​ត្រឹម ក ចុះក្រោម​រួច​រុំ​ជាមួយភួយ ពណ៌​ផ្កាឈូក ហើយ​ញាត់​សព​ចូល ក្រោម​គ្រែ ដល់​ម៉ោង​១២​បុគ្គលិកផ្ទះសំណាក់​ខាងលើ​បាន​ចូល​រៀ​បន្ទប់​ក៏​ប្រទះឃើញ​សព​តែម្តង​។​

 នារី​រងគ្រោះ​ត្រូវបាន គេ​ស្គាល់​ថា​ជា​បុគ្គលិក បម្រើការ​នៅ​ភូមិ​វប្បធម៌ មានឈ្មោះ ឡេន សិលា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​៕R​