និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣​ម្នាក់ ចង់ករ​ធ្វើអត្តឃាត ខឹង​ឪពុកម្តាយ​ហាម​មិនអោយ​ដើរលេង​

កោះកុង: យុវជន​ម្នាក់​ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣ បានសម្រេច​ចិត្ត​ចង​.​ក ធ្វើ​អត្ថ​ឃាត នៅ​ចន្លោះ​ម៉ោង១១​​យប់ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​រោង​ចាំ​ដី​១​កន្លែង ក្នុងភូមិ​១សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​យុវជន​ដែល​ចងករ​ធ្វើអត្តឃាត​ខ្លួនឯង មានឈ្មោះ ប្រាក់ ស៊ី​ធួន ភេទ​ប្រុស​អាយុ​២១​ឆ្នាំមាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។​

​តាម​សម្តី​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ​បាន​និយាយ នៅ​កន្លែងកើតហេតុ​ថា កាលពីព្រលប់​គាត់​ហាម​មិនអោយ​កូន​ដើរលេង​ព្រោះ​ខ្លាច​មាន​​បញ្ហា​ផ្សេងៗ​កើតឡើងព្រោះ​ថ្ងៃទី​១៤ ជា​ថ្ងៃ​នៃ​សេចក្តីស្រលាញ់ រហូតដល់​ម៉ោង​១១​ជាង​យប់ កូនគាត់​បាន​ចេញពីផ្ទះ​គាត់​ក៏បាន​តាមរក តែ​ក៏​បានឃើញ​កូន​គាត់ បាន​ចងករសម្លាប់ខ្លួន​បាត់ទៅហើយ​។​

​សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ​បាន​ចុះ​ធ្វើ កោសល​វិ​ច្ច័​យ​ទៅ​សាកសព បាន​បញ្ជាក់ថាយុវជន​ឈ្មោះ ប្រាក់ ស៊ី​ធួន​ពិតជា​ចងករ​ធ្វើ​អត្ថ​ឃាត​ខ្លួនឯង ពិតប្រាកដ​មែនដោយ​មិនមាន​ពាក់ព័ន្ធ និង​ករណី​ផ្សេង​ឡើយ រួច​បានប្រគល់​សាកសព​ទៅឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​ទៅ​​តាម​ប្រពៃណី​៕R​

និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣​ម្នាក់ ចង់ករ​ធ្វើអត្តឃាត ខឹង​ឪពុកម្តាយ​ហាម​មិនអោយ​ដើរលេង​