ចំណងស្នេហា​រវាង​លោក លី មីន​ហូ និង ស៊ូ​ស៊ី នៅតែ​ផ្អែមល្ហែម​មិន​ខ្វល់​ពី​ព័ត៌មាន​បែកបាក់​

Doliprane TVC

​ចូល​មកដល់​ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ​គឺមាន​រយៈពេល ១ ឆ្នាំ​ហើយ​សម្រាប់​ចំណងស្នេហា​រវាង​តារា​ប្រុ​ុ​ស​សម្បូរ​ស្នេហ៍ លី មីន​ហូ (Lee Min Ho) ជាមួយ​តារាចម្រៀង​សមាជិក​ក្រុម missA ស្រី​ស្អាត ស៊ូ​ស៊ី​(Suzy) ។

ចំណងស្នេហា​រវាង​លោក លី មីន​ហូ និង ស៊ូ​ស៊ី នៅតែ​ផ្អែមល្ហែម​មិន​ខ្វល់​ពី​ព័ត៌មាន​បែកបាក់​

ទោះបីជា​ស្នេហា​រវាង​តារា​ប្រុស​ស្រី​ទាំងពីរ​នាក់​នេះ​ធ្លាប់មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយចំនួន​ថា ពួកគេ​បាន​ចែកផ្លូវ​គ្នា​ហើយ​យ៉ាងណាក្ដី ក៏​ពួកគេ​ទាំងពីរ​នាក់​មិនដែល​ចាប់អារម្មណ៍​ហើយ​នៅតែ​បន្ត​កាន់​ដៃ​គ្នា​យ៉ាងរឹងមាំ​ជានិច្ច ។

ចំណងស្នេហា​រវាង​លោក លី មីន​ហូ និង ស៊ូ​ស៊ី នៅតែ​ផ្អែមល្ហែម​មិន​ខ្វល់​ពី​ព័ត៌មាន​បែកបាក់​

យោងតាម​សេចក្ដីរាយការណ៍​ពី​គេហទំព័រ Dispatch ក៏ដូចជា​សម្ដីរ​អ្នកចាត់ការ​ផ្ទាល់ខ្លួន​របស់លោក លី មីន​ហូ និង ស៊ូ​ស៊ី បាន​ឲ្យ​ដឹងថា ពួកគេ​ទាំងពីរ​នាក់​(​លី មីន​ហូ និង ស៊ូ​ស៊ី​) បានចាប់ផ្ដើម​បង្កើត​ចំណងស្នេហា​ជាមួយគ្នា​តាំងពី​ខែ កុម្ភៈ ឆ្នាំ ២០១៥ មកម្ល៉េះ ហើយ​មកទល់នឹង​ពេលនេះ​គឺមាន​រយៈពេល ១ ឆ្នាំ​ហើយ​ដែល​ស្នេហា​រវាង​ស្រី​ស្រស់​ប្រុស​ស្អាត​ទាំងពីរ​នាក់​នេះ​នៅតែ​រឹងមាំ​ដដែល ។

ចំណងស្នេហា​រវាង​លោក លី មីន​ហូ និង ស៊ូ​ស៊ី នៅតែ​ផ្អែមល្ហែម​មិន​ខ្វល់​ពី​ព័ត៌មាន​បែកបាក់​

ទោះបីជា​មិនសូវមាន​ពេលវេលា​គ្រប់​សម្រាប់​គ្នា​យ៉ាងណាក្ដី ក៏​គេ​សង្កេតឃើញថា​តារា​ប្រុស​វ័យ ២៨ ឆ្នាំ លី មីន​ហូ និង តារាចម្រៀង​ស្រី​វ័យ ២១ ឆ្នាំ ស៊ូស៊ី នៅតែ​ឆ្លៀតពេល​ស្កាត់​រកគ្នា​ជានិច្ច ។ ​គួរ​រំឭក​ផងដែរ​ថា ពេលកន្លងមក​ធ្លាប់មាន​សារព័ត៌មាន​បំ​ភ្លើ​ស​មួយចំនួន​បាន​ចុះផ្សាយ​ថា លោក លី មីន​ហូ និង ស៊ូស៊ី បាន​ចែកផ្លូវ​គ្នា​ដើរ ហើយ​សម្រាប់​ព័ត៌មាន​មួយ​នេះ​សា​ម៉ី​ខ្លួនគេ​ទាំងពីរ​នាក់​ក៏បាន​ដឹង​ដែរ ប៉ុន្តែ​ផ្ទុយទៅវិញ​លោក លី មីន​ហូ និង ស៊ូ​ស៊ី គ្រាន់តែ​សើច​តែប៉ុណ្ណោះ ៕ (​ប្រភព​៖ កូរ៉េ​ប៊ូ​) កុសល

ចំណងស្នេហា​រវាង​លោក លី មីន​ហូ និង ស៊ូ​ស៊ី នៅតែ​ផ្អែមល្ហែម​មិន​ខ្វល់​ពី​ព័ត៌មាន​បែកបាក់​ចំណងស្នេហា​រវាង​លោក លី មីន​ហូ និង ស៊ូ​ស៊ី នៅតែ​ផ្អែមល្ហែម​មិន​ខ្វល់​ពី​ព័ត៌មាន​បែកបាក់​ចំណងស្នេហា​រវាង​លោក លី មីន​ហូ និង ស៊ូ​ស៊ី នៅតែ​ផ្អែមល្ហែម​មិន​ខ្វល់​ពី​ព័ត៌មាន​បែកបាក់​ចំណងស្នេហា​រវាង​លោក លី មីន​ហូ និង ស៊ូ​ស៊ី នៅតែ​ផ្អែមល្ហែម​មិន​ខ្វល់​ពី​ព័ត៌មាន​បែកបាក់​ចំណងស្នេហា​រវាង​លោក លី មីន​ហូ និង ស៊ូ​ស៊ី នៅតែ​ផ្អែមល្ហែម​មិន​ខ្វល់​ពី​ព័ត៌មាន​បែកបាក់​