ហាមទទួលទានអាហារ ៥ ប្រភេទនេះជាមួយគ្រឿងស្រវឹង ព្រោះវាបណ្តោលឲ្យខូចថ្លើម

ប្រសិនបើអ្នកមានទម្លាប់ទទួលទានអាហារទាំង ៥យ៉ាងនេះ ជាមួយនឹងនឹងគ្រឿងស្រវឹង សូមបញ្ឈប់ភ្លាម ព្រោះវាងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព ហើយខូចថ្លើមថែមទៀត។
 
ហាមទទួលទានអាហារ ៥ ប្រភេទនេះជាមួយគ្រឿងស្រវឹង ព្រោះវាបណ្តោលឲ្យខូចថ្លើម
ការ៉ុត
មានមនុស្សជាច្រើនជឿជាក់ថា ការទទួលទានទឹកការ៉ុតធ្វើឲ្យត្រជាក់ដល់ថ្លើម, សួត និងល្អសម្រាប់ក្រពះ។
តែទោះជាយ៉ាងណា តាមការសិក្សាជាច្រើនបង្ហាញថា ជាតិ Carotene នៅក្នុងការ៉ុត ពេលដែលបញ្ចូលជាមួយនឹងគ្រឿងស្រវឹងនឹងផលិតទៅជាជាតិពុលដែលបង្កគ្រោះថ្នាក់ ហើយជាតិពុលនឹងកើនឡើងធ្វេដងប្រសិនបើវាទទួលរងនូវសម្ពាធគ្រឿងស្រវឹងច្រើន។
ដំឡូងបារាំងចៀន
ជាការពិតណាស់ ប្រសិនបើអ្នកផឹកស្រាក្លែមនំដំឡូងបារាំងស្រួយៗ រាងកាយនឹងផលិតអង់ស៊ីមដែលលើកម្ពស់ដល់ការស្រូបយកជាតិខ្លាញ់។ មិនតែប៉ុណ្ណោះ ដំឡូងដែលជាអាហារចៀន ឬបំពងផ្ទុកជាខ្លាញ់កាន់តែច្រើន។
ដូច្នេះប្រសិនបើអ្នកផឹកគ្រឿងស្រវឹង យកល្អកុំប្រើប្រាស់អាហារមួយប្រភេទនេះឲ្យសោះ។
ប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកអាស៊ីត tannic អាចបង្កើតក្នុងក្រពះបណ្តោលឲ្យស្ទះពោះវៀនរំលាយអំឡុងពេលប្រើប្រាស់ស្រាបៀរ និងស្រា។
ហេតុនេះហើយ ពេលដែលផឹកគ្រឿងស្រវឹងអ្នកគួរតែទទួលទានអាហារនេះឲ្យមានដែនកំណត់ ដើម្បីធានាសុវត្ថិភាពដល់ប្រព័ន្ធរំលាយអាហារ។
សាច់គោ
សាច់គោផ្តល់នូវសារធាតុចិញ្ចឹមកម្រិតខ្ពស់សម្រាប់រាងកាយ ខណៈដែលស្រាមានសារធាតុក្តៅ នៅពេលដែលរបស់អ្នកពីរមុខនេះបញ្ចូលគ្នានាំឲ្យមានបញ្ហា ទល់លាមក, ភ្នែកក្រហម... ព្រមទាំងផលប៉ះពាល់មួយចំនួនទៀត។
បារី
បុរសជាច្រើនណាស់ដែលចូលចិត្តផឹកគ្រឿងស្រវឹងបណ្តើរ ជក់បារីបណ្តើរ ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថា ការសេពគ្រឿងស្រវឹងរួមផ្សំជាមួយនឹងការជក់បារី មិនត្រឹមតែប៉ះពាល់ដល់ថ្លើមប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកើតជំងឺមហារីកបំពងកថែមទៀត។
អាស្រ័យហេតុនេះដើម្បីកុំឲ្យមានបញ្ហាដល់សុខភាពកាន់តែធ្ងន់ធ្ងរ អ្នកគួរតែជៀសវាងឲ្យបាន។
ដោយ៖ Senghong
 
ប្រភព៖ Soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ហាមទទួលទានអាហារ ៥ ប្រភេទនេះជាមួយគ្រឿងស្រវឹង ព្រោះវាបណ្តោលឲ្យខូចថ្លើម